ព័ត៌មានជាតិ
រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកទឹកចិត្តអ្នកផលិតសម្បុកត្រចៀកកាំកម្ពុជា ចាប់ដៃជាមួយពាណិជ្ជករឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្ត ដល់សមាគមអ្នកផលិត អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យសម្បុកត្រចៀកកាំកម្ពុជា បន្តសហការនិងចាប់ដៃគ្នាជាមួយពាណិជ្ជករផ្គត់ផ្គង់សម្បុកត្រចៀកកាំធំៗដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីបន្តពង្រឹងគុណភាព បង្កើនបរិមាណផលិត ការធានាបាននូវសិ្ថរភាពនៃការផ្តត់ផ្តង់ ការបំពេញបានតាមលក្ខខណ្ឌ និងនីតិវិធីតម្រូវនានាសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកឡើងបែបនេះ នៅក្នុងពិធីបិទ “វេទិកាធុរកិច្ចសម្បុកត្រចៀកកាំកម្ពុជា – Cambodia Bird’s Nest Business Forum” និងបើក “កម្មវិធីរាត្រីសមោសរត្រចៀកកាំកម្ពុជា ឆ្នាំ២០២៣” កាលពីពេលថ្មីៗនេះ។

លោកស្រីរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំ “វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា” ដែលជាការផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងការកសាងទំនាក់ទំនង និងពង្រីកការធ្វើពាណិជ្ជកម្មលើវិស័យត្រចៀកកាំប្រកបដោយទំនុកចិត្ត និងបង្កលក្ខណៈឱ្យមានការផ្លាស់ប្តូរយោបល់ក្នុងការពង្រឹងវិស័យជួញដូរសម្បុកត្រចៀកកាំមួយកម្រិតទៀត។
វេទិកានេះមានការចូលរួមពីសមាគមត្រចៀកកាំមកពីប្រទេសកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី និងចិន ក្នុងគោលបំណងជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជា ដោយផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងវិស័យសំបុកត្រចៀកកាំ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ស្វែងរកដៃគូអាជីវកម្ម និងបង្កើនការនាំចេញសម្បុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈវេទិកាធុរកិច្ចដ៏សំខាន់នេះ។

លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា បានឱ្យដឹងថា សមាគមបានកំពុងធ្វើការផ្សព្វផ្សាយពីវិស័យសម្បុកត្រចៀកកាំកម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ, កសាងទំនាក់ទំនងរវាងពាណិជ្ជករក្នុងស្រុក និងអន្តរជាតិ ដើម្បីឈានដល់ការធ្វើពាណិជ្ជកម្មជាមួយគ្នាប្រកបដោយទំនុកចិត្ត, បង្កើតឱកាសឱ្យវិស័យពាក់ព័ន្ធចូលរួមគាំទ្រ និងទទួលបានផលប្រយោជន៍ តាមរយៈការបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួន និងស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលក្នុងការនាំចេញ នាំចូលផលិតផលត្រចៀកកាំដោយស្របច្បាប់។

ផលិតផលត្រចៀកកាំកម្ពុជាបច្ចុប្បន្ន មានតម្លៃប្រហាក់ប្រហែលឆ្នាំ ២០២២ ដែរ ដោយសម្បុកត្រចៀកកាំមិនទាន់សម្អាត មានតម្លៃពីជាង ៤០០-៨០០ ដុល្លារ និងផលិតផលទឹកមាត់ត្រចៀកកាំសម្អាតរួចហើយតម្លៃពី ១ ៥០០ ដល់ ៣ ៥០០ ដុល្លារ។
សូមបញ្ជាក់ថា កម្ពុជាមានផ្ទះត្រចៀកកាំ ប្រមាណជាង ៥ពាន់ផ្ទះ ដោយមានកំណើនក្នុងរង្វង់ ១៥% ជារៀងរាល់ឆ្នាំ។ កំណើនសំណង់ផ្ទះត្រចៀកកាំនេះ បានធ្វើឱ្យមានកំណើនបរិមាណផលិតផលសម្បុកត្រចៀកកាំ ជារៀងរាល់ឆ្នាំ ដោយជាមធ្យមមានប្រមាណ ១០០តោន ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ៕

-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


