ព័ត៌មានជាតិ
វិស័យឯកជនគាំទ្រការហាមប្រើឧបករណ៍អេឡិច ត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សាដែលមិនបម្រើឱ្យសកម្មភាពសិក្សា
វិស័យឯកជនបានគាំទ្រក្រសួងអប់រំយុវជន និងកីឡាដែលបានហាមប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សាដែលមិនបម្រើឱ្យសកម្មភាពសិក្សាហើយសំណូមពរឱ្យសាលាឯកជនអនុវត្តដូចគ្នាផងដែរ។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៩តុលានេះថា៖ «ជាការពិតហើយបើសកម្មភាពប្រើប្រាស់ឧបករណ៍អេឡេចត្រូនិចនៅក្នុងម៉ោងសិក្សាក្រៅពីសកម្មកភាពបម្រើឱ្យការងារសកម្មភាពសិក្សាគឺហាមឃាត់អាហ្នឹងពិតជាត្រឹមត្រូវ។ យើងគិតថា Stem សំខាន់តែសិស្សនិស្សិតទាំងអស់ចូលទៅបើសិនជាចំទៅមុខវិជ្ជារបស់យើងស្ទែមហ្នឹងត្រូវវាពិតជាផ្តល់ផលប្រយោជន៍តែខ្លាចក្រែងយើងយកគ្រឿងអេឡេចត្រូនិចចូលទៅវាខុសកម្មវិធិសិក្សាហើយនិយាយឱ្យចំវាមិនបម្រើឱ្យវិស័យសិក្សា»។
នៅពេលសួរថាតើគ្រឹះស្ថានសិក្សាឯកជននឹងអនុវត្តតាមក្រសួងអប់រំដែរឬទេ?លោក បានពន្យល់ថា តាមពិតវាមានការណែនាំពីក្រសួងអប់រំរួចជាស្រេចហើយៗយើងក៏ទទួលបាននឹងអនុវត្តតាមដូចគ្នាហ្នឹង។ បើសិនជាសាលាទាំងអស់បានធ្វើអីចឹងវាល្អ។
ក្រសួងលើកឡើងតែរដ្ឋទេមិនសម្រាប់សាលាឯកជនតែឯកជនមើលឃើញល្អយកតាមពិសេសសេចក្តីសម្រេចនានារបស់ក្រសួងគឺរួមគ្នាទាំងអស់ហ្នឹងពួកយើងខ្ញុំទទួលបានអាជ្ញាបណ្ណបណ្តុះបណ្តាលគឺរបស់ក្រសួងអប់រំអីចឹងវាគ្របដណ្តប់ទាំងអស់មែនគ្របដណ្តប់តែរដ្ឋទេបញ្ជាក់ត្រឹមតែរដ្ឋក៏ដោយក៏វិស័យឯកជនដែលមើលឃើញអ្វីដែលល្អយកគំរូតាម។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំចុះថ្ងៃទី២៤តុលា បានហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សាដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និងបណ្ដាញទំនាក់ទំនងសង្គម ដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា។
ក្រសួងបានណែនាំដល់គ្រូកំពុងបង្រៀនក្នុងថ្នាក់ និងប្រធានថ្នាក់ត្រូវណែនាំសិស្សក្នុងថ្នាក់ ដែលប្រើប្រាស់ទួរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកនាំឱ្យខាត ឬរំខានដល់ការសិក្សា។
ក្រសួងក៏បានណែនាំបន្ថែមដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាសាធារណៈទាំងអស់រួមគ្នាពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈរបស់ខ្លួន។
ចំណែកគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពីវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ដល់សិស្សានុសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍អេឡិចត្រូនិកឱ្យស្របនឹង គោលបំណងនៃការអប់រំ ។ ក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជនត្រូវចូលរួមណែនាំសមាជិក ឱ្យផ្តោតលើការសិក្សារៀនសូត ជាជាងការចំណាយពេលលើការលេងហ្គេមនិងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា។
គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវជំរុញនិងលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ធ្វើស្វ័យសិក្សា អាន និងស្រាវជ្រាវក្នុងបណ្ណាល័យ។ បង្កើតនិងអនុវត្តការអប់រំក្រៅម៉ោងសិក្សា ដូចជាក្លិបសិក្សាតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


