ព័ត៌មានជាតិ
ខេត្តបាត់ដំបងបញ្ជូនទូក ៥ មកប្រកួតនៅភ្នំពេញ មានទូកដ៏ល្បីនៅវត្តឯករង្សីក៏មានឈ្មោះប្រកួតនៅឆ្នាំនេះ
ខេត្តបាត់ដំបងបានបញ្ជូនទូកចំនួន ០៥ មកចូលរួមការប្រកួតពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ។ ទូក «នរិន្ទរង្សីសពិជ័យចិត្របុត្រ» របស់វត្តឯករង្សី នៅស្រុកឯកភ្នំ ក៏នឹងបង្ហាញវត្តមានសម្រាប់ការប្រកួតថ្នាក់ជាតិដ៏ធំមួយនេះ។
ទូក «នរិន្ទរង្សីសពិជ័យចិត្របុត្រ» ត្រូវបានពលរដ្ឋខេត្តបាត់ដំបងប្រសិទ្ធនាមជាអធិរាជដងស្ទឹងសង្កែដោយសារជាទូកប្រកួតមិនដែលចាញ់ ហើយកាលពីប្រកួតថ្នាក់ខេត្តរៀបចំកាលពីពេលថ្មីៗនេះ ទូកវែងប្រពៃណីដ៏ល្បីល្បាញនេះនៅតែរក្សាកំណត់ត្រាដោយទទួលបានជយលាភីលេខ ១ ក្នុងចំណោមទូកងវែងប្រពៃណីជាតិចំនួន ០៦ ដែលចូលរួមប្រកួត។

បើតាមមន្ត្រីរដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោយបញ្ចប់ការប្រកួតប្រណាំងនៅថ្នាក់ខេត្ត គណះកម្មាធិការរៀបចំការប្រណាំងបានកំណត់យកទូកចំនួន ០៥ ដើម្បីត្រៀមទៅប្រកួតប្រណាំងនៅថ្នាក់ជាតិនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។
ទូកដែលត្រៀមខ្លួនចូលប្រកួតនៅរាជធានីភ្នំពេញទាំង ០៥ ទូក ក្នុងនោះមានទូកខ្លីប្រពៃណីជាតិដែលមានចំណុះ ២២ នាក់ចំនួន ២ ទូក និងទូកងខ្នាតវែងចំណុះ ៦៩-៩៥ នាក់ចំនួន ៣ ទូក ដែលនឹងធ្វើដំណើរតាមផ្លូវគោកផងនិងផ្លូវទឹកផង។
ទូកទាំង ៥ ដែលបានត្រៀមខ្លួនទៅប្រកួតនៅថ្នាក់ជាតិខាងមុខនេះរួមមាន÷
១-(នរិន្ទរង្សី សពិជ័យ ចិត្របុត្រ) ទូកវត្តឯករង្សី ស្រុកឯកភ្នំ
២-(ភូពុយ សុវណ្ណរាជសីហ៍ បារមីបន្ទាយមហានគរ) ទូករបស់ឧកញ្ញ៉ា ភូ ពុយ
៣-(សុវណ្ណេកេក្រាបាត់ដំបងសជ័យ) ទូករបស់សាលាក្រុងបាត់ដំបង
៤- (រាជសីហ៍សែនជ័យ) ទូកស្នងការខេត្តបាត់ដំបងខ្នាតខ្លីចំណុះ ២២ នាក់
៥- (កាកបាទក្រហមសជ័យបារមីតេជោ) ទូកសាខាកាកបាទក្រហមខេត្តបាត់ដំបងចំណុះ ២២ នាក់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


