ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកភាពឲ្យក្រសួងរៀបចំដែនដីប្រាស់កម្លាំងសរុប ចុះវាស់វែងដីធ្លីជូនពលរដ្ឋ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពជាគោលការណ៍ឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាស់កម្លាំងសរុប ដើម្បីចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឲ្យទទួលបានកម្មសិទ្ធិយកទៅប្រើប្រាស់។

ការឲ្យដឹងនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-និយោជិតចំនួន ១៥១៨៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពីឆ្នាំ ២០១១ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ គឺគោលនយោបាយចាស់សកម្មភាពថ្មី ដោយបានវាស់វែងដីធ្លីជូនប្រជាពលរដ្ឋជាច្រើនក្បាលដី។ ក្នុងនោះ រាជរដ្ឋាភិបាល អាណត្តិទី ៧ នឹងបន្តធ្វើសកម្មភាពនេះបន្តទៀត។
សម្ដេចធីបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា «ឥឡូវនៅសល់ដែលយើងវាស់ហើយជាង ៧លានក្បាលដី ដោយសារយើងចាប់ផ្ដើមបញ្ចេញក្បាលដី ដែលត្រូវវាស់បន្ថែម យើងបញ្ចេញ ២លាន នៅសល់ ៥លានក្បាលដីទៀត ដែលត្រូវចាត់វិធានការ ដើម្បីចេញធ្វើយ៉ាងម៉េចជំរុញកិច្ចការនេះ ឥឡូវនេះក្រសួងដែនដី ឯកឧត្ដម សាយ សំអាល់ បានដាក់ចេញគោលការណ៍យុទ្ធសាស្រ្ដ ខ្ញុំបានចារឯកភាពផ្ដល់គោលការណ៍ ប្រើប្រាស់កម្លាំងសរុប ទាំងពីថ្នាក់កណ្ដាល និងថ្នាក់ខេត្ត ដើម្បីធ្វើយ៉ាងណាចុះមក បែងចែងឲ្យបងប្អូន ឆាប់បានកម្មសិទ្ធិគាត់យកទៅប្រើប្រាស់ ឲ្យលឿន កុំឲ្យកកស្ទះ»៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


