ព័ត៌មានជាតិ
កម្ពុជា-ចិន រួមគ្នាជំរុញការវិនិយោគរបស់ចិនឱ្យបានកាន់តែច្រើននៅកម្ពុជា
ក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងប្រធានគណៈកម្មាធិការកិច្ចការបរទេសចិន ភាគីទាំងពីរ បានបង្ហាញការប្ដេជ្ញារួមគ្នាជំរុញការវិនិយោគរបស់ចិនឱ្យបានកាន់តែច្រើននៅកម្ពុជា និងជំរុញការទាក់ទាញភ្ញៀវទេសចរចិនបន្ថែមទៀត តាមរយៈការហោះហើរត្រង់កាន់តែច្រើនពីប្រទេសចិនមកកម្ពុជា។

ជំនួបនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ឡូវ ឈីនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការជំរុញការវិនិយោគរបស់ចិនឱ្យបានច្រើននៅកម្ពុជា ជាពិសេសការប្តេជ្ញាចិត្តក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ដោយរំលឹកពីជំនួបប្រកបដោយផ្លែផ្ការវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ឈាង នៅពេលកន្លងទៅ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើការជំរុញ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន» ក្នុងឆ្នាំ២០២៤ ឱ្យក្លាយទៅជាឆ្នាំប្រកបដោយផ្លែផ្កាជាមួយនឹងលទ្ធផលជាក់ស្តែង តាមរយៈការទាក់ទាញភ្ញៀវទេសចរចិនថែមទៀត និងការហោះហើរត្រង់កាន់តែច្រើនពីប្រទេសចិនមកកម្ពុជា ជាពិសេសមកកាន់ខេត្តសៀមរាប។
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានគូសរំលេចចំពោះសមិទ្ធផលលេចធ្លោនានានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ជាពិសេសសមិទ្ធផលផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខណៈភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពកុងសង់ស៊ីសជាយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំទាំងពីរ រួមទាំងការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ។

ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន លោករដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកប្រធានគណៈកម្មាធិការកិច្ចការបរទេសចិន បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរ បានបញ្ជាក់ដោយពេញចិត្តចំពោះភាពរីកចម្រើនដ៏គួរឱ្យកត់ សម្គាល់នៃទំនាក់ទំនងកម្ពុជា-ចិន និងកោតសរសើរចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


