ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី លើកទឹកចិត្តសមាជិក-សមាជិកាគណបក្សស្រុកឱរ៉ាល់ ឲ្យខិតខំដោះស្រាយកិច្ចការបន្ត ដោយរក្សាគោលជំហរគណបក្សប្រជាជន
ឯកឧត្ដម ហ៊ុន ម៉ានី អនុប្រធានទី ១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់សមាជិក-សមាជិកាគណបក្សស្រុកឱរ៉ាល់ ឲ្យខិតខំប្រឹងប្រែងដោះស្រាយកិច្ចការបន្ត ដោយថែរក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ទាំងទស្សនៈ និងគោលជំហររបស់គណបក្សប្រជាជនកម្ពុជា។

ការលើកទឹកចិត្តនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី អនុប្រធានទី ១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារចុះជួយ ស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក-សមាជិកាគណបក្សស្រុកឱរ៉ាល់ ដើម្បីតាមដានវឌ្ឍនភាពការងារ និងស្តាប់នូវសំណូមពរ ក៏ដូចជាបញ្ហាប្រឈមដែលក្រុមការងារជួបប្រទះ នៅស្នាក់ការគណបក្សស្រុកឱរ៉ាល់ កាលពីព្រឹកថ្ងៃសៅរ៍ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣។

នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការយ៉ាងសកម្មរបស់ក្រុមការងារចុះជួយ ស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកា ដែលរួមគ្នានាំមកនូវភាពជោគជ័យនាពេលកន្លងមក ជាពិសេសលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។ ទន្ទឹមនោះ ឯកឧត្ដម ក៏បានលើកទឹកចិត្តដល់ សមាជិក-សមាជិកា ឲ្យខិតខំប្រឹងប្រែងដោះស្រាយកិច្ចការបន្ត ដោយថែរក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ទាំងទស្សនៈ និងគោលជំហររបស់គណបក្សប្រជាជនកម្ពុជា ផងដែរ។

ជាមួយគ្នានោះ ឯកឧត្ដម ហ៊ុន ម៉ានី បានអរគុណចំពោះថ្នាក់ដឹកនាំ ក្រុមការងារចុះជួយ ស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកា ដែលបានចំណាយពេលវេលាមកចូលរួមប្រជុំ និងចូលរួមផ្តល់មតិយោបល់ ចែករំលែកបទពិសោធន៍មកកាន់អង្គប្រជុំ។ បន្ថែមនោះ ឯកឧត្ដម ក៏បានគូសបញ្ជាក់ថា ការចែករំលែកទាំងនេះ ជាមូលដ្ឋាន នៃការកំណត់ភាពឈ្នះតទៅមុខរបស់ស្រុកឱរ៉ាល់ផ្ទាល់ ក៏ដូចជាមេរៀន និងបទពិសោធន៍ល្អៗ ដែលអាចចែករំលែកទៅកាន់ស្រុក-ឃុំ ដទៃទៀត ផងដែរ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


