Connect with us

ព័ត៌មានជាតិ

​ប្រមុខបក្សកាន់អំណាច៖ ​«ការលុបបំបាត់នយោបាយជ្រុលនិយម ជាវិធីតែមួយគត់សម្រាប់ស្ថិរភាពកម្ពុជា»

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យថ្នាក់ដឹកនាំរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាត្រូវបំផុសចលនាជាតិប្រយុទ្ធប្រឆាំង​ និងលុបបំបាត់នយោបាយជ្រុលនិយម​ដែលជាប្រភពបែកបាក់ជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប្រទេសរបស់យើងចាំបាច់ណាស់​ ដើម្បីធានានានូវសន្ដិភាព​ ធានានូវស្ថិរភាពនយោបាយ​ ធានាថា ការបែកបាក់ជាតិ​មិនត្រូវបានទទួលយកដោយសង្គមនោះ គឺយើងត្រូវបំផុស​នូវចលនាជាតិប្រយុទ្ធប្រឆាំងជាមួយនឹងនយោបាយជ្រុលនិយមគ្រប់ទម្រង់ ទោះឆ្វេងជ្រុលក្ដី ស្ដាំជ្រុលក្ដី​យើងប្រឆាំងទាំងអស់។

​យើងបានឃើញហើយថា សូម្បីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស គឺផ្ដើមចេញពីនយោបាយជ្រុលនិយម អំពើជ្រុលនិយមនៅកម្ពុជាបន្តកើតដោយបុគ្គល និងក្រុមបក្ខពួកមួយចំនួនដែលចាំបាច់ត្រូវតែធ្វើចលនាយ៉ាងសកម្ម ដើម្បីលុបបំបាត់​ចោលនយោបាយជ្រុលនិយមដូចដែលយើងធ្លាប់ប្ដេជ្ញាចិត្ត និងទទួលជោគជ័យរួចមកហើយនូវការកម្ចាត់ចោលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ដែលជាប្រភពគ្រោះថ្នាក់ដល់ប្រទេសជាតិ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថាយើងត្រូវមានកាតព្វកិច្ចដើម្បីប្រយុទ្ធប្រឆាំង​លុបបំបាត់នយោបាយជ្រុលនិយមនៅក្នុងប្រទេសកម្ពុជាដែលមេក្លោងរបស់គេនៅក្រៅប្រទេស និងក្រុមរបស់គេមួយចំនួននៅក្នុងប្រទេសនៅឡើយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម