ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន អញ្ជើញប្រារព្ធពិធីអភិសេកពុទ្ធបដិមា និងរូបសំណាកស្ដេចនាគ
នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន បានអញ្ជើញប្រារព្ធពិធីអភិសេកពុទ្ធបដិមា និងរូបសំណាកស្ដេចនាគ នៅភូមិជួរកណ្ដាល ឃុំកោះពី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីណាក់ថ្នាក់ដឹកនាំរាជដ្ឋាភិបាល គណៈអភិបាលនៃគណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

បូជនីយដ្ឋាននេះ ត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្ដើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ផ្ទាល់ ដែលរូបសំណាកស្ដេចនាគ មានកម្ពស់ ១៤.៤ ម៉ែត្រ និងប្រវែង ៣៣ម៉ែត្រ។
សូមជម្រាបបន្ថែមថា ក្រៅអំពីរូបសំណាកស្ដេចនាគ នៅក្នុងសាសនដ្ឋាននេះ ក៏មានតម្កល់រូបពុទ្ធបដិមាមួយអង្គ សាលាបុណ្យ និងស្រះទឹកសម្រាប់តម្កល់រូបសំណាកស្ដេចនាគរួមទាំងសមិទ្ធិផលផ្សេងៗទៀតសម្រាប់លម្អក្នុងបរិវេណនោះផងដែរ៕









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


