Connect with us

ព័ត៌មានជាតិ

ជំរុញ​ការ​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​ចិន បំពេញបេសកកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ដំណើរ​ទំនើបកម្ម

បានផុស

នៅ

ថ្ងៃទី​១៧ ខែវិច្ឆិកា វេទិកា​ជាន់ខ្ពស់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​-​ចិន និង វេទិកា​ផ្លាស់ប្ដូរ​វប្បធម៌​កម្ពុជា​-​ចិន លើក​ទី​៣ ដែល​សហការ​រៀបចំ​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​បើក​ធ្វើ​នៅ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា លោក Hu Jinjun អគ្គនាយករង​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​និង​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​មាន​វត្តមាន និង ឡើង​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​បើក​។ អ្នកទទួលខុសត្រូវ​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​ជាង​៤០ នៅ​កម្ពុជា តំណាង​សហគ្រាស​ចិន និង មន្ត្រី​តំណាង​ស្ថាប័ន​ផ្សេងៗ​នៅ​កម្ពុជា សរុប​ជាង​១២០​នាក់ ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ​។

លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា ឆ្នាំ​២០២៤ ដែលជា​ឆ្នាំ​នៃ​ការផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន រវាង​កម្ពុជា​និង​ចិន បាន​ត្រៀម​ខិតចូល​មកដល់​ហើយ​។ ការរៀបចំ​វេទិកា​ជាន់ខ្ពស់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​-​ចិន និង វេទិកា​ផ្លាស់ប្ដូរ​វប្បធម៌​កម្ពុជា​-​ចិន លើក​ទី​៣ គឺ​ចំពេល​ល្អ​ណាស់​។ ការ​រ​អភិវឌ្ឍ​ទំនាក់ទំនង​ប្រទេស​និង​ប្រទេស ត្រូវ​ពឹង​ផ្អែកលើ​ការយល់​ចិត្ត​យល់​គំនិត​គ្នា​របស់​ប្រជាជន​។ ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​ធាតុ​ផ្សំ​សំខាន់​នៃ​ការផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន រវាង​កម្ពុជា​និង​ចិន​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ទាំងពីរ​មាន​ញឹកញាប់ ទទួលបាន​លទ្ធ​ផ​លលេ​ច​ធ្លោ និង​បាន​ក្លាយជា​អ្នកចូលរួម​ដ៏​សំខាន់ និង​អ្នកជំរុញ​ដ៏​វិជ្ជមាន​នូវ​កិច្ច​សហប្រតិបត្តិការ​ផ្ដល់​ប្រយោជន៍​ឱ្យ​គ្នា​លើ​គ្រប់​វិស័យ​ទាំងអស់​រវាង​កម្ពុជា​និង​ចិន​។ ឆ្លៀតឱកាស​នៃ​វេទិកា​លើក​នេះ បន្ត​លើកកម្ពស់​កម្រិត​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ចិន ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​អត្ថន័យ​នៃ​ការផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ឆ្ពោះទៅ​អនាគត ប្រកៀក​ស្មា​គ្នា​បង្កើត​សហគមន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ចិន ដើម្បី​ចូលរួម​ជា​កម្លាំង​ថ្មី និង កាន់តែច្រើន​បន្ថែមទៀត ក្នុង​ការកសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​ចិន​ក្នុង​យុគសម័យ​ថ្មី​។

លោក Hu Jinjun អគ្គនាយករង​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន បាន​មានប្រសាសន៍ថា នៅក្នុង​វេទិកា​កំពូល​”​ខ្សែក្រវាត់​និង​ផ្លូវ​”​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើក​ទី​៣ លោក ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន បាន​គ្រោង​ផែនទី​បង្ហាញផ្លូវ​សម្រាប់​”​ការ​ប្រកៀក​ស្មា​គ្នា​ឆ្ពោះទៅ​ទសវត្ស​មាស​ខាងមុខ​” និង​បាន​នាំមក​នូវ​បេសកកម្ម​ថ្មី ចក្ខុវិស័យ​ថ្មី កា​លានុវត្តភាព​ថ្មី សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​យុគសម័យ​ថ្មី​។ លោក​បាន​បន្ត​ថា ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ចិន​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ រួម​ជោគវាសនា​ជាមួយគ្នា ស្វែងរក​ជីវិត​ស្រស់បំព្រង ការ​សម្រេចបាន​នូវ​ទំនើបកម្ម​គឺជា​គោលដៅ​តស៊ូ​រួម​នៃ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ នៅលើ​មាគ៌ា​ស្វែងរក​ទំនើបកម្ម ប្រព័ន្ធ​ផ្សព្វផ្សាយ​ទទួលបន្ទុក​បេសកកម្ម​ដ៏​ពិសេស​និង​សំខាន់​។ ឯកឧត្ដម​ក៏បាន​លើកឡើង​ផងដែរ​ថា ពួកយើង​មាន​ឆន្ទ​:​សហការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា កត់ត្រា​យ៉ាង​រស់​រវើក​អំពី​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​”​ត្បូង​ពេជ្រ​”​រវាង​កម្ពុជា​និង​ចិន និង​រួមគ្នា​កសាង​”​ច្រករបៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម​” និង “​ច្រករបៀង​ត្រី​និង​ស្រូវ​” ជំរុញ​ការផ្លាស់ប្ដូរ​វប្បធម៌​លើ​វិស័យ​ជាច្រើន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ផ្ដល់​ផលប្រយោជន៍​កាន់តែ​ល្អប្រសើរ​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​ជួយ​ជំរុញ​ការកសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​ចិន​។

​នៅ​ក្នុង​វេទិកា មាន​ការ​ចាក់​បញ្ចាំង​វីដេអូ ដែល​ផលិតឡើង​ជាពិសេស​ដើម្បី​អបអរសាទរ​ខួប​គម្រប់​១០​ឆ្នាំ​នៃ​ការលើកឡើង​នូវ​គំនិត​ផ្ដួចផ្ដើម​”​ខ្សែក្រវាត់​និង​ផ្លូវ​”​។ វីដេអូ​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​សមិទ្ធផល​ផ្លែផ្កា​រយៈពេល​ដប់ឆ្នាំ​កន្លងមក​នេះ ដែល​ប្រទេស​កម្ពុជា​និង​ចិន​ទទួល​បាន​លើ​វិស័យ​ផ្សេងៗ​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនង​សេដ្ឋកិច្ច ការផ្លាស់ប្ដូរ​វប្បធម៌ និង​កិច្ច​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម​។ ភ្ញៀវកិត្តិយស​ចូលរួម​ក្នុង​ពិធី បាន​ផ្លាស់​ប្តូរ​មតិយោបល់​ក្រោម​ប្រធានបទ​ផ្សេងៗ​ដូចជា​“​ទំនួល​ខុសត្រូវ និង បេសកកម្ម​វប្បធម៌ របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​” និង “​តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវធ្វើ​ដូចម្ដេច​ដើម្បី​រៀបរាប់​រឿងរ៉ាវ​ខ្សែក្រវាត់​និង​ផ្លូវ​ឱ្យបាន​ល្អ​”​។

ឆ្នាំ​២០២៣ គឺជា​ខួប​គម្រប់​៦៥​ឆ្នាំ​នៃ​ការបង្កើត​ចំណង​ការទូត​កម្ពុជា​ចិន ហើយក៏​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា​ចិន​។ វេទិកា​ផ្លាស់ប្ដូរ​វប្បធម៌​កម្ពុជា​-​ចិន គឺ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នៃ​សម្ព័ន្ធ​ផ្លាស់ប្ដូរ​វប្បធម៌​កម្ពុជា​-​ចិន​។ វេទិកា​អនុវត្តតាម​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក សហការ​ឈ្នះ​-​ឈ្នះ ជួយ​គ្នា​ទៅវិញទៅមក និង រៀនសូត្រ​ពីគ្នា​ដោយ​បរិ​យាប​ន្ន ដើម្បី​ធ្វើ​ឱ្យ​ការផ្លាស់ប្ដូរ និង ការរៀនសូត្រ​ពីគ្នា រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ចិន​មាន​ភាពប្រក្រតី និង​រួម​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​ចិន​នៅក្រោម​បរិបទ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម