ព័ត៌មានជាតិ
កម្ពុជាបានចំណូល ៣,៥ ពាន់លានដុល្លារពីការនាំចេញផលិតផលកសិកម្ម
គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ ការដាំដុះស្រូវ សម្រេចបានជាង ៣,៦ លានហិកតា និងទទួលបានទិន្នផល ៦,២ លានតោន ជាមួយនឹងការរំពឹងទុកថា នឹងទទួលបានលទ្ធផលបន្ថែម៦,៣ លានតោននៅខែវិច្ឆិកា និងខែធ្នូខាងមុខនេះ។

របាយការណ៍របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា នៅក្នុងរយៈពេល ១០ ខែ ការនាំចេញផលិតផលកសិកម្មនៅបន្តទទួលបានតួលេខខ្ពស់ ៦, ២ លានតោន គិតជាទឹកប្រាក់ ៣,៥ ពាន់លានដុល្លារ ទៅកាន់ទិសដៅ ៧៥ ប្រទេស។
ការនាំចេញអង្ករក៏សម្រេចបានជាទឹកប្រាក់ ៥៥៨ លានដុល្លារ រួមទាំងការនាំចេញទៅឥណ្ឌូនេស៊ី ដែលជាគោលដៅថ្មី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំរាជរដ្ឋាភិបាលនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីនយោបាយអាទិភាពទី ៥ និងទី ៦ ការលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
កម្មវិធីនេះ គឺជាការជំរុញអភិវឌ្ឍវិស័យកសិកម្មឱ្យក្លាយទៅជាកម្លាំងចលករ ធានាសន្តិសុខស្បៀង លើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


