ព័ត៌មានជាតិ
ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង ឆ្នាំនេះ ទាក់ទាញពលរដ្ឋមកកម្សាន្តប្រមាណជាង៥៥ម៉ឺននាក់
ពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង រយៈពេល២ថ្ងៃ ពីថ្ងៃទី១៨ និងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយប្រមាណជាង៥៥ម៉ឺននាក់។

បើតាមបាយការណ៍របស់អាជ្ញាធរខេត្តស្វាយរៀង ក្នុងពិធីប្រណាំងទូក នៅខេត្តស្វាយរៀង នាឆ្នាំនេះ គឺភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋបានចូលរួមទស្សនាកម្សាន្តតាមគោលដៅសំខាន់ៗដែលរៀបចំដោយរដ្ឋបាលខេត្ត ជាអាទិ៍ កន្លែងតាំងពិព័រណ៌ កន្លែងប្រគុំតន្ត្រីខា្នតធំ ទិដ្ឋភាពតាមមាត់ទន្លេវ៉ៃគោពេលរាត្រី និងមានការបាញ់កាំជ្រួច ជាដើម។

អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ រយៈពេល ២ថ្ងៃនេះ ក្រោមវត្តមានរបស់សម្តេចគតិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានចូលរួមពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនកុះករផងដែរ។

នៅក្នុងពិធីប្រណាំងទូក នាឆ្នាំនេះ មានទូកចូលរួមប្រណាំងមកពីបណ្តារាជធានី-ខេត្ត និងទូកក្នុងខេត្តស្វាយរៀងសរុបចំនួន ៦៧គ្រឿង រួមមាន៖ ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ២២នាក់ មានចំនួន៥៧គ្រឿង និងប្រភេទទូកក្ដារបីសន្លឹកចំណុះ៣នាក់ មានចំនួន១០គ្រឿង ដោយមានកីឡាករ-កីឡាការិនី ចូលរួមសរុប១ ៦៣៩នាក់ (នារី ១១នាក់)។
ពិធីប្រណាំងទូកនេះ ប្រភេទទូកខ្នាតអន្តរជាតិ ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល លេខ២ ១៥លានរៀល លេខ៣ ១០លានរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥ លានរៀល លេខ២ ៣លានរៀល និងលេខ៣ ១លានរៀល ។ ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ដែលមិនទទួលបានជ័យលាភី ទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន៥០ម៉ឺនរៀលផងដែរ៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


