ព័ត៌មានជាតិ
ស្នងការរង៖ ករណីលោកមេប៉ុស្ដិ៍ស្រែចា ចុះហាមឃាត់ការសម្ដែងល្ខោនបាសាក់ត្រូវបានកោះហៅមកសួរនាំនៅស្នងការខេត្ត
លោកឧត្ដមសេនីយ៍ត្រី សើន សុផល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ទទួលការងារសេនាធិការ បានឲ្យកម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី២៣វិច្ឆិកានេះថា ករណីលោកមេប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែចា ចុះហាមឃាត់ និងបញ្ឈប់ការសម្ដែងល្ខោនបាសាក់ក្នុងពិធីបុណ្យកឋិនមួយនៅវត្តអូរលុង ស្ថិតក្នុងភូមិអូរលុង ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានកោះហៅមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តហើយនៅព្រឹកថ្ងៃទី២៣វិច្ឆិកានេះ។

បើតាមលោកស្នងការរង ករណីបើរកឃើញកំហុសណាមួយ ស្នងការដ្ឋាននគរបាលខេ្តតនឹងអនុវត្តវិន័យកងកម្លាំងលើមេប៉ុស្ដិ៍រូបនោះ។
គូររំលឹកថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកអនុសេនីយ៍ទោ រស សំអឿន ហៅក្រាវ ដួង ជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែចា បានចុះទៅហាមឃាត់ និងបញ្ឈប់ការសម្ដែងរបស់ក្រុមអ្នកលេងសិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយ នៅវត្តអូរលុង ស្ថិតក្នុងភូមិ អូរលុង ឃុំស្រែថា ស្រុកស្នួល ខេត្តក្រចេះ ដែលទង្វើនេះបានធ្វើឲ្យមហាជនជាច្រើន កំពុងផ្ទុះប្រតិកម្មជាខ្លាំង។

បើតាមលោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងតាមរយ:បណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅពញរឹកថ្ងៃទី២៣វិច្ឆិកានេះដែរថា មេប៉ុស្តិ៍រូបនេះត្រូវទទួលចំណាត់ការនិងដកចេញនាពេលខាងមុខប្រហែលជាមិនលើស២៤ម៉ោងឡើយ។ ត្រូវដកបុគ្គលរូបនេះមកខេត្តហើយត្រូវទទួលវិធានការវិន័យ និងវិធានការរដ្ឋបាល។

លោក ជា ច័ន្ទបរិបូណ៍ បានបន្ថែមទៀតថា សូមបញ្ជាក់ថា បុគ្គលរូបនេះថ្នាក់លើបានអប់រំច្រើនលើកហើយចំពោះការអនុវត្តន៍ការងារខុសពីគោលការណ៍រាជរដ្ឋាភិបាល៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


