ព័ត៌មានជាតិ
យន្តហោះខ្នាតធំ Boeing នឹងដឹកអ្នកដំណើរជាង ២៣០នាក់ពីអូស្រ្តាលី ចូលខេត្តសៀមរាប ស្អែកនេះ
លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា បានឱ្យដឹងថា ជើងហោះហើរដឹកអ្នកដំណើរដែលប្រើប្រាស់យន្តហោះប្រភេទ Boeing 777-200 នឹងដឹកអ្នកដំណើរចំនួន ២៣០ នាក់ ពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ៦:៤០ល្ងាច។

បើតាមអ្នកនាំពាក្យអាកាសចរស៊ីវិល កម្ពុជា នឹងរៀបចំពិធីស្វាគមន៍ ដោយមានបាច់ផ្កា និងក្រមា ដើម្បីសម្តែងការអបអរសាទរ ចំពោះការអញ្ជើញមកដល់របស់ភ្ញៀវទេសចរអូស្ត្រីលីទាំងអស់ ចូលមកកម្ពុជា។
លោក ស៊ីន ចាន់សេរីវុត្ថា បានគូសបញ្ជាក់ថា វត្តមាននៃយន្តហោះខ្នាតធំ Boeing ហោះចូលមកកម្ពុជា មិនមែនជាលើកទីមួយទេ ប៉ុន្តែសម្រាប់ការហោះចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាលើកដំបូង ក្រោយពីអាកាសយានដ្ឋាននេះ បានដាក់ឱ្យដំណើរមក។
លោកបានបន្តថា បើទោះបីជាយន្តហោះ Boeing 777 ដឹកអ្នកដំណើរ ២៣០នាក់ មកពីអូស្រ្តាលី មិនអចិន្ត្រៃយ៍យ៉ាងណាក្តី ក៏បានឆ្លុះបញ្ចាំងពីសមត្ថភាពដែលកម្ពុជា អាចទទួលបានយន្តហោះខ្នាតធំ ជាពិសេសចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

ការអភិវឌ្ឍព្រលានយន្តហោះបាននិងកំពុងជួយដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិ បង្កើតឱកាសការងារក្នុងស្រុក បង្កើនការផលិតសម្រាប់ផ្គត់ផ្គង់តម្រូវការ ជាពិសេសបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា(CATA)។
សូមបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៩ ធ្វើការហោះហើរចរញ-ចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងនោះ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៨ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួនមួយ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


