ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកលេងកម្សាន្តជិត ៣លាននាក់
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃមកនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកដើរលេងកម្សាន្តជិត ៣លាននាក់ នៅរាជធានីភ្នំពេញ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃមកនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកដើរលេងកម្សាន្ត ប្រមាណជិត ៣លាននាក់។ ក្នុងនោះ ថ្ងៃទី ១ មានអ្នកដើរលេងកម្សាន្ដប្រមាណជាង ១លាន ២សែននាក់ និងថ្ងៃទី ២ មានប្រមាណជាង ១លាន ៧សែននាក់។

ចំពោះការងាររក្សាសន្តិសុខសុវត្ថិភាព មានល្អប្រសើរ ហើយបរិស្ថានអនាម័យ ក៏មិនចោទជាបញ្ហាផងដែរ ដោយភ្នាក់ងារសម្អាតបានយ៉ាងល្អ នៅក្នុងតំបន់ព្រះរាជពិធី មានកាកសំណល់ប្រមាណជាង ២០០តោន ត្រូវបានប្រមូល និងដឹកចេញ។

ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក ស៊ូ សាវ៉ន បានឲ្យដឹងថា ក្រោយព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី ២ បានបព្ចាប់ទៅ កាលពីយប់មិញ (ថ្ងៃទី២៧ ខែវិច្ឆិកា) លោកបានពិនិត្យឃើញ នៅតាមទីតាំងសប្បាយភាពនានា មានគំនរសំរាមយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើសួនច្បារ គឺច្រើនលើស ២០ភាគរយ បើប្រៀបធៀបថ្ងៃទី ១ នៃព្រះរាជពិធីបុណ្យអុំទូកនេះ។

លោកបន្តថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ កម្លាំងដែលប្រចាំការសម្រាប់ការងារបោសសំអាត និងអនាម័យ មានចំនួន ៣០៨នាក់។ ក្នុងនោះ ក៏មានមន្ត្រីជាប់កិច្ចសន្យាផងដែរ។ កម្លាំងបោសសំអាតបានពង្រាយធ្វើការបោសសំអាត ចាប់តាំងពីម៉ោង ១២យប់ ថ្ងៃទី ២៧ ខែវិច្ឆិកា និងបញ្ចប់នៅម៉ោង ៧ព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ទើបស្អាតរួចរាល់ ដោយមានកិច្ចសហការល្អ ជាមួយអាជ្ញាធរខណ្ឌដូនពេញ ក្រុមហ៊ុនប្រមូលសំរាម ដែលធ្វើឲ្យការប្រមូលសំរាមបានលឿន។

លោកបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ ចំពោះការទុកដាក់សំរាម៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


