ព័ត៌មានជាតិ
អន្តរក្រសួងបើកកិច្ចប្រជុំ ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)
កាលពីព្រឹកថ្ងៃសុក្រទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំដើម្បីប្រជុំពិនិត្យវឌ្ឍនភាពដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។



កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងផងដែរ។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែង ១៣៥ គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានប្រវែងប្រមាណ ៣ គីឡូម៉ែត្រ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT”។

ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅនេះក្នុងពិធីខួបគម្រប់មួយឆ្នាំនៃការដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញបាវិតនៅតែបន្តវិវឌ្ឍទៅមុខ មិនមានការរំខានឬការរាំងស្ទះណាមួយទេ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញបាវិតជាគម្រោងផ្លូវល្បឿនលឿនទី ២ បន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ចប់ដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ ២០២២។
គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញបាវិត ក៏គ្រោងតភ្ជាប់ផ្លូវល្បឿនលឿនជាមួយប្រទេសវៀតណាម ខណៈដែលក្រុមបច្ចេកទេសប្រទេសទាំងពីរកំពុងកំណត់ទីតាំងតភ្ជាប់គ្នា។ បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា ក្រុមបច្ចេកទេសបានជ្រើសរើសទីតាំងដោយប្រើប្រាស់គន្លងផ្លូវចាស់ តែនឹងរង់ចាំការឯកភាពពីភាគីវៀតណាម។
«បច្ចុប្បន្ននេះយើងមិនទាន់អនុវត្តបានកម្រិតណានោះទេ រង់ចាំការឯកភាពពីភាគីវៀតណាម។ តើយើងឯកភាពអនុវត្តតាម MOU ប្រើប្រាស់គន្លងផ្លូវចាស់ឬយ៉ាងណា?។ សម្រាប់យើងអត់មានបញ្ហាអីទេ រង់ចាំតែការឯកភាពពីភាគីវៀតណាម»។ លោកប៉េង ពោធិ៍នា បានបញ្ជាក់បន្ថែម។
ផ្លូវល្បឿនលឿនបាវិត ស្ថាបនាជាផ្លូវថ្មីទាំងស្រុងមាន ០៤ គន្លង មានទទឹងតួផ្លូវ ២៥,៥ ម៉ែត្រ។ ផ្លូវនេះសាងសង់ចេញពីភ្នំពេញចាប់ពីចំណុចផ្លូវក្រវាត់ក្រុងទី ៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិតព្រំដែនកម្ពុជា-វៀតណាម ដែលគ្រោងចំណាយថវិកាសាងសង់ប្រហែលជិត ២ ពាន់លានដុល្លារអាមេរិក ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


