ព័ត៌មានជាតិ
ស.ស.យ.ក ប្ដេជ្ញាដង្ហែរតាមគំរូស្នាព្រះហស្ដសម្ដេចព្រះបរមរតនកោដ្ឋ ជាពិសេសព្រះរាជតម្រិះ “ខ្មែររួបរួមខ្មែរខ្លាំង”
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្ដេជ្ញាថា នៅលើគន្លងមាគ៌ាកម្ពុជា ស.ស.យ.ក នៅតែដង្ហែរតាមគំរូស្នាព្រះហស្ដនៃសម្ដេចព្រះបរមរតនកោដ្ឋ ព្រះនរោត្ដម សីហនុ ជាពិសេសព្រះរាជតម្រិះ “ខ្មែររួបរួម ខ្មែរខ្លាំង”។ ឯកឧត្ដមប្រធាន ស.ស.យ.ក បានប្រកាសប្ដេជ្ញាបែបនេះ នៅក្នុងការប្រគំតន្រ្តី កម្ពុជាក្នុងបេះដូងខ្ញុំ ដើម្បីអបអរខួបលើកទី៤៥ ឆ្នាំនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា។

បន្ថែមពីនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ស.ស.យ.ក នឹងនៅតែបន្តគំរូវីរភាពរបស់ប្រធានទីមួយរបស់ ស.ស.យ.ក គឺសម្ដេចតេជោ ហ៊ុន សែន ដោយប្ដេជ្ញារួមគ្នាគាំទ្រការដឹកនាំ នឹងចក្ខុវិស័យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកការសម្រេចឰឱ្យបានចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
“ចំពោះសង្គមកម្ពុជា ស.ស.យ.ក បានតម្កល់បេសកកម្មរបស់ខ្លួនក្នុង ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសូមប្ដេជ្ញាចូលរួមថែរក្សា និងកសាងសង្គមកម្ពុជាមួយ ប្រកបដោយភាពកក់ក្តៅ, សង្គមមួយដែលប្រកបដោយភាពសុខដុម, សង្គមមួយដែលចេះ ជួយយកអាសារគ្នា ចេះយោគយល់ អធ្យាស្រ័យ និងស្រឡាញ់រាប់អានគ្នា”។ នេះជាការប្ដេជ្ញាបន្ថែមរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក។ ដើម្បីសម្រេចបាននូវបេសកកម្មនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានមើលឃើញថា តម្រូវឱ្យមានជាចាំបាច់នូវការជួបជុំ ជាលក្ខណៈមហាគ្រួសារខ្មែរជាប្រចាំ តាមរយៈបុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក ពិធីផ្សេងៗទៀត ឬការបណ្តុះមនសិការសង្គម និងការរួបរួមតាមរូបភាពផ្សេងៗ ព្រោះការជួបជុំទាំងនេះ គឺសុទ្ធសឹងជាមូលដ្ឋានគ្រឹះនៃការកសាង ភាតរភាព និងភាពសុខដុមរបស់សង្គមជាតិ ដែលពលរដ្ឋទាំងអស់គ្នាត្រូវបន្តថែរក្សា ការពារ និងកសាងបន្ថែមឲ្យបាន ដើម្បីទុកជាសមិទ្ធផលបន្ថែមទៀតដល់កូនចៅជំនាន់ក្រោយ។

លើសពីនេះ ឯកឧត្ដម ប្រធាន ស.ស.យ.ក ក៏បានអះអាងថា នៅគ្រប់កាលៈទេសៈទាំងអស់ ស.ស.យ.ក ជ្រើសរើសជឿជាក់លើព្រះរាជាណាចក្រកម្ពុជា។
គួរឱ្យដឹងថា នៅរាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ស.ស.យ.ក បានរៀបចំការប្រគំតន្រ្តី កម្ពុជាក្នុងបេះដូងខ្ញុំ នៅទីតាំងពហុកីឡដ្ឋានអូឡាំពិក ក្រោមប្រធាន “១) ភាសាបេះដូងជូនដូនតា ២) គំរូវីរភាពរបស់ថ្នាក់ដឹកនាំ និង ៣) ក្តីស្រឡាញ់សម្រាប់កម្ពុជា” ដើម្បីអបអរខួបទី៤៥ឆ្នាំ នៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


