ព័ត៌មានជាតិ
ទាំងបុគ្គលិកខ្មែរនិងចិនកំពុងធ្វើការជាមួយគ្នា នៅផ្លូវល្បឿនលឿនប្រវែង ១៩០គ.ម ទៅខេត្តព្រះសីហនុ
ការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជានិងចិន។ ជាគម្រោងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានអនុវត្តគំនិត ”ខ្សែក្រវាត់មួយផ្លួវមួយ”។
គ្រប់គ្នាកំពុងទន្ទឹងរង់ចាំគម្រោងបញ្ចប់ទាំងស្រុង។ នៅឯការដ្ឋានឯណោះវិញក៏មានរឿងរ៉ាវខ្លះ ដែលគ្រប់គ្នាចង់ដឹងពីបុគ្គលិកចិនខ្មែរកំពុងធ្វើការជាមួយគ្នា និងបច្ចេកទេសសាងសង់មួយចំនួន។
>និស្សិតខ្មែរដែលរៀនចប់នៅប្រទេសចិន បានក្លាយទៅជាបុគ្គលិក “គំរូ” ដែលបានចូលរួមអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាអ្នកបច្ចេកទេសជំនាញ និងបុគ្គលិកគ្រប់គ្រងការដ្ឋាន។

>ការដ្ឋានសាងសង់ផ្លូវនៅតែបន្តដំណើរការទៅមុនគ្មានការរាំងស្ទះ ទោះបីមេរោគកូវីដបានរាតត្បាតពេញបន្ទុក។

>ការរចនាជម្រាលការពារ ដើម្បីធានាបានស្ថេរភាពនៃការផ្លាស់ប្តូរនិងពីការខូចខាតផ្សេងៗ។

>រោងចក្រលាយកៅស៊ូក្រាលថ្នល់ (asphalt) កំពុងដំណើរការសាងសង់។

>ផ្លូវល្បឿនលឿនភ្នំពេញ_ព្រះសីហនុ ប្រើប្រាស់បច្ចេកវិទ្យាសំណង់ក្រាលត្រួតពីរជាន់បន្តលើគ្នា។

>ជាផ្លូវអាចរត់ល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រ / ម៉ោង ភ្ជាប់រាជធានីភ្នំពេញ និងក្រុងព្រះសីហនុក្នុងរយៈពេល ២ ម៉ោង ដែលនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

>គម្រោងសាងសង់ផ្លូវ ប្រើប្រាស់បុគ្គលិកជនជាតិខ្មែរសរុបទាំងអស់ជាង ២៣០០ នាក់ ប្រមាណ ៧៥% នៃបុគ្គលិកក្នុងគម្រោងទាំងមូល។

>តាំងពីចាប់ផ្តើមគម្រោងនៅខែមីនាឆ្នាំ2019 គិតត្រឹមចុងឆ្នាំ២០២០ ការស្ថាបនាផ្លូវទាំងមូលសម្រេចបានជាង ៤០%។

«ថ្នាក់បណ្តុះបណ្តាលភាសាចិនដល់បុគ្គលិកខ្មែរ»នៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកដំណើរការដោយមេរៀនផ្តោតលើការសិក្សាពាក្យភាសាចិនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

នៅក្នុងឆ្នាំ ២០២២ ប្រជាជនកម្ពុជានអាចធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ_ព្រះសីហនុ។

យោងតាមស្ថិតិដែលសិក្សាពាក់ព័ន្ធដោយប្រទេសចិន តម្លៃវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿនមួយដុល្លារអាចផ្តល់ផលយោជន៍ដល់សង្គមវិញក្នុងតម្លៃប្រហែល៣ដុល្លារ។

គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៩ ក្លាយជាផ្លូវល្បឿនលឿនដំបូងគេបំផុតនៅប្រទេសកម្ពុជា។
គម្រោងនេះគឺជាគម្រោង BOT ដែលបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន China Road and Bridge មានប្រវែងសរុប ១៩០ គីឡូម៉ែត្រនិងចំណាយថវិកាប្រមាណ ២០១៩ លានដុល្លារអាមេរិក។ រយៈពេលសាងសង់ដែលបានគ្រោងទុកគឺ ៤ ឆ្នាំហើយរយៈពេលប្រតិបត្តិការគឺ ៥០ ឆ្នាំ។
បន្ទាប់ពីគម្រោងសាងសង់រួច ផ្លូវដែលអាចបើកពីរាជធានីភ្នំពេញនិងក្រុងព្រះសីហនុដែលជាកំពង់ផែសមុទ្រទឹកជ្រៅជាងគេបំផុតនៅកម្ពុជា ការធ្វើដំណើរត្រូវកាត់បន្ថយនៅសល់ត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


