ព័ត៌មានជាតិ
មុខម្ហូបខ្មែរជិត ១០០ ដាក់តាំងពិព័រណ៍នៅខេត្តបាត់ដំបង
យ៉ាងហោចក៏មានមុខម្ហូបជិត ១០០ មុខ ត្រូវបានដាក់តាំងលក់ក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារ ដើម្បីអបអរសាទរខេត្តបាត់ដំបង ជាប់ជាខេត្ត មានការច្នៃប្រឌិតលើផ្នែកម្ហូបអាហារ របស់អង្គការ យូនីស្កូ ដែលធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ ចាប់ ផ្តើមពីរសៀលថ្ងៃទី២៩-៣១ ខែធ្នូ។

កម្មវិធីពិព័រណ៍ម្ហូបអាហារនេះ បានប្រព្រឹត្តឡើងកាលពីរសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ មានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ដើម្បីអបអរសាទរខេត្តបាត់ដំបង ជាប់ជាខេត្តមានការច្នៃប្រឌិតលើផ្នែកម្ហូបអាហារ របស់អង្គការយូនីស្កូ។
លោក ហម អរុណ អនុប្រធាន មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា ក្នុងថ្ងៃបើកដំបូងនាថ្ងៃទី ២៩ ខែធ្នូមានភ្ញៀវចូលមកទស្សនា កម្សាន្តយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ធ្វើឲ្យអាជីវករសប្បាយរីករាយក្នុងការលក់ដូរម្ហូបអាហារនំចំណី ហើយក្នុងនោះក៏មានវត្ត មានយុវជនយុវនារី ជាច្រើនបានមកទស្សនាចង់ស្វែងយល់ និងស្គាល់មុខម្ហូបជាច្រើនផងដែរ ដើម្បីជាការបន្តវេណនូវរាល់ម្ហូប អាហារកែច្នៃដែលជាស្នាដៃអ្នកខេត្តបាត់ដំបង។

លោកបន្តថា ម្ហូបអាហារដ៏សម្បូរបែបក្នុងពិធីនេះ គឺកើតចេញពីស្នាដៃក្នុងការចូលរួមពីគ្រប់ មន្ទីរ ស្ថាប័នជុំវិញខេត្ត ហើយមន្ទីរខ្លះក៏យកម្ហូបអាហារពីហាង ក្នុងនោះភាគច្រើនគឺធ្វើដោយខ្លួនឯងតែម្តង។ លោកបន្តថា ក្នុងពិធីនេះដែរ ធ្វើឲ្យអាជីវ កររកចំណូលបានយ៉ាងលើប្រសើ ក្នុងរយះពេល៣ថ្ងៃនេ។
លោក ឡុង ផលគុណ ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តបានឲ្យដឹងថា រាល់ម្ហូបអាហារ និងនំចំណីមួយចំនួន គឺ ខាងមន្ទីរលោកធ្វើដោយខ្លួនឯង ប្រកបដោយរសជាតិឆ្ងាញ់មិនចាញ់ក្នុងហាងនោះទេ ហើយលោកបានធ្វើឆ្លោះគ្នាក្នុងថ្ងៃនីមួយៗ។

ជាមួយគ្នានេះដែរ លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា ខាងលោក និងមន្ទីរ កសិកម្ម ក៏បាន សហការគ្នា ដើម្បីធ្វើជាម្ហូបអាហារនិងនំចំណី ជាច្រើនមុខ ហើយមានរស់ជាតិឆ្ងាញ់ មិនពឹងផ្អែកពីម្ហូបក្នុងហាងនោះដែរ។
ក្នុងដំណើរកម្សាន្តពីខេត្តបន្ទាយមានជ័យ លោក រើន បានរៀបរាប់ថា ទាំងម្ហូប និងនំ បង្អែម ពិតជាមានរស់ជាតិនិងក្លិនឆ្ងុយ ឆ្ងាញ់ណាស់ មិនថាតែអន្តរជាតិទេ សូម្បីតែរូបលោកជាខ្មែរ ក៏មានការកោតសសើដែរ លោកថា ពេលលោកត្រឡប់ទៅវិញ លោកនឹងទិញ ទាំងម្ហូបទាំងនំចំណីខ្លះទៅផ្ញើសាច់ញាតិ ឲ្យបានស្គាល់រស់ជាតិផងដែរ។

មិនខុសគ្នាប៉ុន្មានពីអ្នកខេត្តបន្ទាយ មានជ័យ លោកស្រី ចាន់ថា ជាអ្នកបាត់ដំបង ក៏សសើរសជាតិម្ហូបអ្នកបាត់ដំបងដូចគ្នាដែរ ដោយលោកស្រីលើកឡើងថា ការ វិវឌ្ឍន៍ពិតជាឆាប់រហ័សណាស់ រសជាតិកាន់តែប្រសើជាងម្ហូបចាស់ៗពីដើមទៅទៀត លោកស្រីថា លោកស្រីសំណាងណាស់ ដែលមានជីវិតរហូតមកដល់ពេលនេះ បានឃើញការវិវឌ្ឍន៍របស់សង្គម បានយ៉ាងឆាប់រហ័សក្នុងការកែច្នៃរសជាតិម្ហូបអាហារ យ៉ាងល្បីល្បាញរហូតដល់ឆាកអន្តរជាតិបែបនេះ៕



អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


