ព័ត៌មានជាតិ
ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវអាណាព្យាបាលក្មេងស្រី២នាក់ ប្ដឹងករណីរំលោភ
អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះចំនួន២នាក់ បានប្តឹងទៅកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីជួយអន្តរាគមន៍ ករណីក្មេងប្រុសម្នាក់ បានរំលោភកូនស្រីរបស់ពួកគាត់។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ១២និង៣០នាទី ១០ខែកុម្ភ: ឆ្នាំ២០២១ ការិយាល័យប្រឆាំងការជួញដូរមនុស្សនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងមួយករណី រំលោភសេពសន្ថវៈលើអនីតិជន ឡើងកាលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី នៅចំណុចផ្ទះជនសង្ស័យ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថា ករណីនេះជនរងគ្រោះទី១ មាន ឈ្មោះន .ស.ល.ក អាយុ០៧ឆ្នាំ រស់នៅ សង្កាត់គោកចក ក្រុងសៀមរាប។ ទី២មាន ឈ្មោះ រ .ល.ហ្ស. អាយុ០៥ឆ្នាំ ត្រូវជាប្អូនជីដូនមួយ ជាមួយជនរងគ្រោះទី១ រស់នៅសង្កាត់គោកចក ក្រុងសៀមរាប។ សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ទទួលបណ្ដឹង ការិយាល័យជំនាញបានប្រគល់ ជនរងគ្រោះ ទាំងពីរឲ្យទៅ មន្ទីរជំនាញខេត្តសៀមរាប ដើម្បីយកទៅធ្វើកោសល្យវិច័យ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក ដោយមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី អាង សែន នាយការិយាល័យ ចុះដល់កន្លែងកើតហេតុនឹងធ្វើការស្ដាប់ចម្លើយជនសង្ស័យ។ជនសង្ស័យឈ្មោះ យេត សុខលីម ភេទប្រុស អាយុ១៣ឆ្នាំ របរសិស្ស បានសារភាពថា ខ្លួនបានត្រឹមតែឱប និងបឺតមាត់ ជនរងគ្រោះទាំងពីរនាក់តែប៉ុណ្ណោះ។ ជនសង្ស័យ ក៏ត្រូវបានព្រះរាជ អាជ្ញា ប្រគល់ឲ្យអាណាព្យាបាលធ្វើការអប់រំ។ ចំណែកសំណុំរឿងចាត់ការតាមនីតិវិធី បញ្ជូនទៅសាលាដំបូង ខេត្តសៀមរាប។


ពាក់ព័ន្ធនឹងករណីនេះដែរ អាណាព្យាបាលគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនស្រីដែលនៅវ័យតូចៗ កុំប្រហែសតទៅទៀត៕
អត្ថបទ៖ កុសល
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ភាពយន្តរបស់ Jennie ត្រូវគេហៅថាជា “រឿងអាសអាភាស”
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
លោក ប្រាយុទ្ធ ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ខណៈវេជ្ជបណ្ឌិតកំពុងតាមដានអាការរោគ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង
-
សុខភាព៧ ថ្ងៃ មុន
ថៃ ព្រមានថា នំឆាខ្វៃជាមួយតែទឹកដោះគោពេលព្រឹក ជាអាហារគ្រោះថ្នាក់ខ្លាំង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
អ្នកលេងអ៊ីនធឺរណិតទាមទារឱ្យក្រុមតារាស្រីស្អាត ចេញមុខសុំទោស Bella
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កសិករបង្ហើបចំណីម្យ៉ាងចិញ្ចឹមមាន់ទាឆាប់ធំ ហើយមានរសជាតិដូចមាន់ស្រែសុទ្ធៗ
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
សម្លាប់កូនអាយុ ៤ ឆ្នាំ រួចចង.ក សម្លាប់ខ្លួនឯងតាមក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ