ព័ត៌មានជាតិ
វិទ្យាល័យសម្ដេចឳ ខេត្តសៀមរាប និមន្តព្រះសង្ឃរាប់បាត្រឧទ្ទិសកុសលជូនអ្នកស្លាប់ដោយសាររបបប៉ុលពត
វិទ្យាល័យសម្តេចឳ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែមករា បាននិមន្តព្រះសង្ឃ ចំនួន ៧០អង្គ ធ្វើពិធិរាប់បាត្រ ឧទិ្ទសជូនដល់បុព្វបុរស និងអ្នកសេ្នហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ពីបនប្រល័យពូជសាសន៍ ប៉ុល ពត និងធ្វើពិធីអភិសេករូបសំណាកព្រះបាទសូរ្យវរ្ម័នទី២,ព្រះបាទជ័យវរ្ម័នទី៧ និង រូបសំណាកព្រះនាងឥន្ទ្រទេវី។

នាយកវិទ្យាល័យសម្ដេចឳ ខេត្តសៀមរាប លោកបណ្ឌិត ឈិន តៃឈាង បានគូសបញ្ជាក់ថា ការនិមន្តព្រះសង្ឃរាប់បាត្រនៅថ្ងៃនេះ គឺក្នុងគោលបំណង ឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខ័ន្ធ វីរៈភាពកម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានលះបង់ជីវិត ក្នុងការសង្គ្រោះជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង ឧទ្ទិសកុសលជូនដល់អ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាងការពារជាតិមាតុភូមិ ដើមី្បភាពសុខសាន្តដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
ជាមួយគ្នានេះ លោកនាយកសាលាបានពន្យល់សិស្សានុសិស្សថា កម្មវិធីក្នុងថ្ងៃនេះ ក៏ជាការរំលឹកនូវគុណថ្ងៃជ័យជម្នះ៧មករា ដែលជាជីវិតទី២ពលរដ្ឋកម្ពុជាដែលសេសសល់ និងរួចផុតពីក្រញ៉ាំបាតដៃប្រឡាក់ឈាម ប៉ុល ពត។ លោកនាយកសាលាបន្ថែមថា បើគ្មានគុណថ្ងៃ ៧មករានោះទេ ក៏កម្ពុជាគ្មានសន្តិភាពនោះទេ ដោយគុណថ្ងៃជ័យជម្នះ ៧មករានេះហើយ ទើបធ្វើឲ្យកម្ពុជា មានសុខសន្តិភាពពេញលេញ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោហ៊ុន កំពូលស្ថាបនិក បិតាសន្តិភាព។
ក្រៅពីនេះ លោកបណ្ឌិត ឈិន តៃឈាង បានលើកឡើងថា ការរៀបចំដាក់នូវព្រះរូបសំណាកព្រះបាទសូរ្យវរ្ម័នទី២,ព្រះបាទជ័យវរ្ម័នទី៧ និង រូបសំណាកព្រះនាងឥន្ទ្រទេវី គឺជាការក្រើនរំលឹកដល់ស្មារតីសិស្សានុសិស្សគ្រប់រូប បានយល់បានស្គាល់ អំពីតម្លៃនៃវប្បធម៌ជាតិ សំខាន់ចំពោះស្នាដៃរបស់បុព្វបុរសដូនតាខ្មែរ។ តួអង្គទាំងបីនេះ ហើយបានធ្វើឲ្យប្រទេសកម្ពុជា នាសម័យអង្គរមានភាពរុងរឿង ពិសេសព្រះនាងឥន្ទ្រទេវី ទ្រង់ជម្រុញវិស័យសិល្បៈ អក្សរសាស្រ្ត វប្បធម៌ជាតិ ឲ្យមានសន្ទុះរីកចម្រើនជឿនលឿនយ៉ាងខ្លាំងក្លា ដោយសារចំណេះដឹង ដ៏ខ្ពង់ខ្ពស់និងចរិយាល្អឥតខ្ចោះ ព្រះនាងឥន្ទ្រទេវី បានក្លាយជានារី ម្នាក់ដែលមានតម្លៃជាអមតៈគួរឲ្យកោតស្ងប់ស្ងែងយ៉ាងក្រៃលែង៕
អត្ថបទដោយ៖ គឿន វេត




-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


