ព័ត៌មានជាតិ
ក្រសួងអប់រំពិនិត្យឡើងវិញនូវកម្រងសេវារដ្ឋបាល ដែលបានផ្ទេរជូនថ្នាក់ក្រោមជាតិ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនូវកម្រងសេវារដ្ឋបាលវិស័យអប់រំ ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយពិនិត្យទៅលើប្រភេទសេវា ទំហំ និង ការកំណត់កម្រៃសេវា ឱ្យស្របនឹងស្ថានភាព សេដ្ឋកិច្ច និង ជីវភាពរបស់ប្រជាពលរដ្ឋក្នុងបច្ចុប្បន្នព្រមទាំងផ្ដល់យោបល់ត្រឡប់ទៅក្រសួងមហាផ្ទៃវិញ។

កិច្ចប្រជុំផ្ដោតការពិភាក្សាលើ ការពិនិត្យយន្តការផ្ដល់អាជ្ញាបណ្ណ និង បន្តសុពលភាពអាជ្ញាបណ្ណ ចំពោះសេវាដែលក្រសួងអប់រំ យុវជន និងកីឡា បានធ្វើប្រតិភូកម្មមុខងារទៅថ្នាក់ក្រោមជាតិ ចំនួន ៤៖ ១. ការបើកសាលា ឬ ថ្នាក់មត្តេយ្យសិក្សាឯកជន ២. ការបើកថ្នាក់បណ្តុះបណ្តាល និង ភាសាបរទេសវគ្គខ្លីៗតិចជាង ១ឆ្នាំ ៣. ការបើកក្លិបហាត់ប្រាណ ៤. ការបើកអាជីវកម្មលក់សម្ភារកីឡា។

គោលបំណងចម្បង នៃការបង្កើតនូវយន្តការនេះ គឺដើម្បីលើកកម្ពស់ ប្រសិទ្ធភាព នៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់ រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តបន្តកែលម្អការផ្តល់សេវាសាធារណៈ ដោយបង្ខិតរដ្ឋាភិបាលឱ្យកាន់តែជិតជាមួយប្រជាពលរដ្ឋ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (D&D)។ ក្រោមកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ទំនួលខុសត្រូវក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល កំពុងត្រូវបានផ្ទេរជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖ រដ្ឋបាល ឃុំ/សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានីខេត្ត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


