ព័ត៌មានជាតិ
មតេ្តយ្យសហគមន៍ សន្តិភាព ភូមិទឹកល្អក់ ផ្ដួចផ្ដើមដោយ ធនាគារជាតិ នៃកម្ពុជា និង ឧបត្ថម្ភដោយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
កាលពីថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មត្តេយ្យសហគមន៍ សន្តិភាព ភូមិទឹកល្អក់ ដែលស្ថិតនៅភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ការអប់រំគឺជាមូលដ្ឋានស្នូលយ៉ាងសំខាន់សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។ ការអប់រំក្នុងកម្រិតមត្តេយ្យ មិនត្រឹមតែផ្តល់ឱ្យកុមារនូវកន្លែងសម្រាប់សិក្សារៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ឱកាសឱ្យពួកគាត់ពង្រីក និងបញ្ចេញនូវគំនិតច្នៃប្រឌិត។ ការសាងសង់មតេ្តយ្យសហគមន៍ សន្តិភាព ទឹកល្អក់ គឺជាគំនិតផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា និងសហគមន៍ភូមិទឹកល្អក់ ហើយទទួលបានការឧបត្ថម្ភដោយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “ការអប់រំកម្រិតមត្តេយ្យសិក្សាមុននឹងឈានចូលដល់ថ្នាក់បឋមសិក្សា នឹងជួយបង្កើតនូវទម្លាប់អានសៀវភៅ ព្រមទាំងជួយកុមារឱ្យមានវិន័យល្អ សីលធម៌ និងមានឥរិយាបថសមរម្យតាំងពីកុមារ និងអាចសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលមានកូនតូចៗអាចមានពេលវេលាក្នុងការប្រកបរបរចិញ្ចឹមជីវិត”។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានឱ្យដឹងថា៖ “ការចូលរួមក្នុងកិច្ចការសង្គមគឺជាការប្តេជ្ញាចិត្តមួយរបស់យើង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍ ជាពិសេសក្នុងវិស័យអប់រំ។ ក្នុងនោះដែរឆ្នាំនេះក្រោមការផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា យើងបានឧបត្ថម្ភក្នុងការសាងសង់ និងបង្កើតមតេ្តយ្យសហគមន៍ សន្តិភាព ទឹកល្អក់នេះឡើង ដើម្បីអនុញ្ញាតឱ្យកុមារទាំងអស់ក្នុងសហគមន៍មានភាពងាយស្រួល និងអាចចូលសិក្សាបានគ្រប់ៗគ្នា។”

បន្ថែមលើនេះ លោក អឿ សុធារ័ត្ន បានបន្ថែមផងដែរថា៖ “ស៊ីប៊ីស៊ី សង្ឃឹមយ៉ាងមុតមាំថា មតេ្តយ្យសហគមន៍នឹងក្លាយកន្លែងចាប់ផ្តើមដំបូងរបស់កុមារនៅក្នុងសហគមន៍ និងជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ដើម្បីផ្សារភ្ជាប់បន្តទៅកាន់កម្រិតសិក្សាកម្រិតបន្ទាប់នៅគ្រឹះស្ថានសិក្សារបស់រដ្ឋបន្តទៀត។ កុមារគឺជាទំពាំងស្នងឫស្សីដ៏សំខាន់សម្រាប់សង្គមជាតិយើង។ ស៊ីប៊ីស៊ី នឹងនៅតែបន្តប្ដេជ្ញាចិត្ត ក្នុងការចូលរួមចំណែកក្នុងកិច្ចសង្គមទាំងវិស័យអប់រំ វិស័យហិរញ្ញវត្ថុជាដើម”។

ក្នុងពិធីសម្ពោធនេះ ក៏មានការចូលរួមពីទីប្រឹក្សាអមគណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ រដ្ឋបាលស្រុកកំពង់ត្រឡាច មន្ទីរអប់រំខេត្តកំពង់ឆ្នាំង នៃក្រសួងអប់រំ យុវជន និងកីឡា នាយកប្រតិបត្តិ និងសហការី របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ព្រមទាំងកុមារចំនួន៤០នាក់ ចាស់ព្រឹទ្ធាចារ្យ និងអាជ្ញាធរពាក់ព័ន្ធក្នុងសហគមន៍ផងដែរ ដែលអ្នកចូលរួមសរុប ១៥០នាក់។

គួរបញ្ជាក់ផងដែរថា មតេ្តយ្យសហគមន៍ សន្តិភាព ភូមិទឹកល្អក់នេះ មានអគារមួយខ្នងពីរបន្ទប់ បំពាក់ដោយសៀវភៅ សម្ភារៈសិក្សា តុកៅអី ក្តារខៀន បន្ទប់ទឹក កន្លែងលាងដៃ និងមានទីធ្លា និងសួនច្បារ សួនកម្សាន្តធំទូលាយសម្រាប់កុមារ ដែលអាចអនុញ្ញាតឱ្យកុមារនៅក្នុងសហគមន៍ប្រហែល ៥០ នាក់ បានចូលរៀន។
ទំនាក់ទំនង ៖
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី
ឃឿន ខាត់
ទូរស័ព្ទ ៖ ០១៥ ៩៨៣ ៨៩៨
អ៊ីមែល ៖ [email protected]






-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


