ព័ត៌មានជាតិ
វិស័យឯកជន មើលឃើញថា ការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញ គឺយុវជនអាចជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិ
វិស័យឯកជន មើលឃើញថា ការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺយុវជន នឹងមានជំនាញមួយច្បាស់លាស់ ដែលអាចជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិ ផងដែរ។

លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) ថា «សារសំខាន់នៃកម្មវិធីបណ្តុះបណ្តាលនេះ ពោលគឺធ្វើឲ្យយុវជនមានចំណេះដឹងពិត មានសមត្ថភាពពិតក្នុងការធ្វើការ មានប្រាក់ចំណូល ជួយគ្រួសារ និងខ្លួនឯងបាន បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ដែលទាំងនេះហើយ គឺជាសុខមាលភាពនៃគ្រួសារនីមួយៗ ហើយនេះក៏ជាអ្វីដែលរដ្ឋាភិបាល ចង់បានពីគោលនយោបាយនេះ»។

ដោយឡែកលោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏បានលើកឡើងដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ វាប្រៀបដូចទៅនិងការជួយពលរដ្ឋ ដែលជាយុវជនមកពីគ្រួសារក្រីក្រ ឲ្យមានការងារធ្វើ មានជំនាញមួយពិតប្រាកដ អាចប្រែប្រួលវាសនារបស់ពួកគេ។

លោកបន្ថែមថា មានតែជំនាញទេ ដែលអាចជួយទៅដល់យុវជន ដែលមានការខ្វះខាតបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ហើយរាជរដ្ឋាភិបាលអាណត្តិទី ៧នេះ បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលនេះ គឺត្រឹមត្រូវ ហើយឆ្លើយតបទៅនិងយុវជន ដែលមកពីគ្រួសារក្រីក្រនៅកម្ពុជានេះ តែម្តង។
ទន្ទឹមនឹងនេះវិស័យឯកជន ក៏បានអំពាវនាវឲ្យអាណាព្យាបាល ជំរុញកូនៗរបស់ពួកគេឲ្យខិតខំរៀនសូត្រ និងលើកទឹកចិត្តពួកគេរហូតរៀនចប់វគ្គបណ្តុះបណ្តាលនេះ។ ដោយឡែកយុវជនខ្លួនឯងវិញ ត្រូវរៀនឲ្យចេះ ឲ្យចប់ ដើម្បីមានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។
កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤កន្លងទៅនេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បើកបវេសនាកាលវគ្គទី ១។ កម្មវិធីបណ្តុះបណ្តាលនេះ មានសិស្សចំនួន ៥០០ថ្នាក់ និងមានសិក្ខាកាមចំនួន ១៥,០០០នាក់ ដែលសិក្សាក្នុងវិស័យចំនួន ១០ លើមុខជំនាញចំនួន ៣៨ នៅទូទាំងប្រទេស៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


