ព័ត៌មានជាតិ
យុវជនរាប់រយនាក់ បន្តចុះឈ្មោះចូលរៀនជំនាញ ក្រោយប្រកាសបើកបវេសនកាលវគ្គទី ១
យុវជនរាប់រយនាក់ នៅតែបន្តមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាបន្តបន្ទាប់ ក្រោយប្រកាសបើកបវេសនកាលវគ្គទី ១ ប្រព្រឹត្តទៅយ៉ាងរលូននៅទូទាំងប្រទេស។ នេះបើតាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹង នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ នេះ។

បើតាម លោក កត្តា អ៊ន ក្រសួងការងារ បានបើកបវេសនកាលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គដំបូង កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ថ្មីៗ កន្លងទៅ ដែលក្នុងនោះមានសិស្សចំនួន ១៥០០០ នាក់ ត្រូវបានបែងចែកជា ៥០០ ថ្នាក់បច្ចេកទេស នៅទូទាំងប្រទេស។

លោកបន្តថា «បន្ទាប់ពីបើកវគ្គ នៃការបណ្ដុះបណ្ដាលដំបូងនេះរួច នៅតាមវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសនៅទូទាំងប្រទេស នៅតែទទួលបានយុវជនមកចុះឈ្មោះចូលរៀនជំនាញជាបន្តបន្ទាប់នៅទូទាំងប្រទេសដដែល ខណៈគិតត្រឹមថ្ងៃទី ១៨ មករា នេះ ក្រសួងការងារ ទទួលបានយុវជនចុះឈ្មោះចូលរៀនចំនួន ២៥៣២៧ នាក់ ហើយ»។

លោកគូសបញ្ជាក់ថា បើទោះបីជាក្រសួងការងារ បានបើកបវេសនកាលវគ្គទី ១ ជាផ្លូវការរួចហើយយ៉ាងណាក្តី ក៏ប៉ុន្តែតាមបណ្ដាវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសនៅទូទាំងប្រទេស នៅតែបន្តទទួលយុវជនចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាលនេះ ពោលគឺយុវជនមិនទាន់បានចុះឈ្មោះវគ្គទី ១ នៅតែអាចមកចុះឈ្មោះចូលរៀនជំនាញនេះបានជារៀងរាល់ថ្ងៃ។

លោក កត្តា អ៊ន បានអំពាវនាវដល់អាណាព្យាបាល និងយុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឱ្យរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានទាំងឡាយណាដែលនៅក្បែរពួកគេ។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។
គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្ដុះបណ្ដាលថ្នាក់ជាតិស្ដីពី ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបើកជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ នោះ បានបោះជំហានមួយដំណាក់កាលទៀតហើយ ពោលគឺកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ថ្មីៗនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈវគ្គដំបូងមានយុវជនចំនួន ១៥០០០ នាក់ ក្នុងនោះមាន ៥០០ ថ្នាក់បណ្ដុះបណ្ដាល នៅទូទាំងប្រទេស៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


