ព័ត៌មានជាតិ
ក្នុងចំណោមក្រុង ស្រុកទាំង៧ អង្គការREADA វាយតម្លៃថា ស្រុកជីក្រែងមានសក្តានុពលខ្ពស់លើដំណាំស្រូវ
អង្គការ រីដា (READA) បានវាយតម្លៃថា ស្រុកជីក្រែង ខេត្តសៀមរាប ជាស្រុកដែលមានសក្ដានុពលជាងគេ ក្នុងការដាំដុះដំណាំស្រូវ តាមបច្ចេកទេសកសិកម្មឆ្លាតវៃ ដែលធន់ទៅនឹងអាកាសធាតុ ក្នុងចំណោមបណ្ដា ក្រុង ស្រុកចំនួន ៧ ដែលអង្គការបានជ្រើសរើស។

ប្រធានសម្របសម្រួលគម្រោងកសិកម្មឆ្លាតវៃ (CSA) អង្គការរីដា លោក តិច រតនា បានឱ្យដឹងថាគម្រោងអនុវត្តន៍កសិកម្មឆ្លាតវៃ មានសហគមន៍ចូលរួមសរុបចំនួន ២៣ ដែលស្ថិតនៅក្នុង ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកពួក ស្រុកសូទ្រនិគម ស្រុកអង្គរធំ និងស្រុកជីក្រែង។ ក្នុងនោះ សហគមន៍កសិកម្មចំនួន១០ ស្ថិតនៅក្នុងស្រុកជីក្រែង ទទួលបានការវាយតម្លៃសម្រាប់ការអនុវត្តលើការដាំដុះតាមបច្ចេកទេសកសិកម្មឆ្លាតវៃ។ ក្នុងនោះ គម្រោងបានណែនាំដល់សហគមន៍កសិកម្មផលិតស្រូវផ្ការំដួល ជាប្រភេទចំណាត់ថ្នាក់ពូជសុទ្ធគ្រឹះ និងពូជសុទ្ធវិញ្ញាបនបត្រ ដែលចំណាត់ថ្នាក់ទាំង០២កម្រិតនេះ កសិករអាចទុកពូជសម្រាប់ដាំដុះបន្ដបាន ២ ទៅ៣ ជំនាន់ទៀត ចំពោះតម្លៃស្រូវទទួលបានតម្លៃខ្ពស់ចន្លោះពី ១៤០០៛ ទៅ ២០០០៛ ក្នុងមួយគីឡូក្រាមសម្រាប់ស្រូវសើម។

ប្រធានសម្របសម្រួលគម្រោងរូបនេះ បានពន្យល់ថា កត្តាដែលធ្វើឲ្យស្រុកជីក្រែង ទទួលបានទិន្នផលស្រូវខ្ពស់ ក្នុងឆ្នាំ២០២៣ នេះ ដោយសារកសិករទទួលបានចំណេះដឹងពីគម្រោងកសិកម្មតាមបែបឆ្លាតវៃ ជាពិសេសគឺការប្រើប្រាស់ពូជសុទ្ធ ព្រមទាំងកត្តាគួបផ្សំមួយចំនួនទៀតដូចជា មានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ ធម្មជាតិអំណោយផល រីឯតម្លៃវិញ មួយផ្នែកបណ្ដាលមកពីប្រទេសកសិម្មមួយចំនួន ក្នុងពិភពលោកផ្អាកការនាំចេញកសិផលរបស់ពួកគេ។
លោក តិច រតនា បានបង្ហាញថា សម្រាប់ឆ្នាំ២០២៣ ទិន្នផលស្រូវរបស់សហគមន៍ទាំង២៣របស់គម្រោង មានការកើនឡើងប្រមាណជា ១១ភាគរយ ចំណែកឯតម្លៃស្រូវវិញមានការកើនឡើងប្រមាណពី ២៥ ទៅ ៣០ភាគរយធៀបនឹងឆ្នាំ២០២២។ លោកក៏បានណែនាំដល់កសិករ ដែលធ្វើកសិកម្មតាមទម្លាប់ទាំងអស់ ឱ្យងាកមកធ្វើកសិកម្មបែបឆ្លាតវៃ ដោយប្រើប្រាស់ពូជសុទ្ធល្អ និងត្រូវចេះបន្សុទ្ធពូជទុកដោយខ្លួនឯង ដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត។លោក អះអាងថា ប្រសិនបើកសិករដាំដុះដោយប្រើពូជស្រូវមិនសុទ្ធល្អ ទោះបីទទួលបានទិន្នផលខ្ពស់ក្តី ក៏មិនប្រាកដថាទទួលបានប្រាក់ចំណេញខ្ពស់ដែរ។ លោក តិច រតនា ក៏បានស្នើសូមឱ្យកសិករទាំងអស់ប្រើប្រាស់ធាតុចូលកសិកម្មប្រកបដោយភាពសន្សំសំចៃ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ៕
អត្ថបទដោយ៖ គឿនវេត


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


