ព័ត៌មានជាតិ
ក្រុមយុវជនមកពីគ្រួសារក្រីក្រ ថា វគ្គជំនាញបច្ចេកទេសរបស់រដ្ឋាភិបាល មានភាពទាក់ទាញក្នុងការរៀនសូត្រ
ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានលើកឡើងថា វិធីសាស្រ្តក្នុងការបង្រៀននៅក្នុងថ្នាក់នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល មានភាពទំនើប និងទាក់ទាញចំណាប់អារម្មណ៍យុវជនឱ្យខិតខំរៀនសូត្រ សិក្ខាកាមអាចទទួលបានទាំងទ្រឹស្តី និងជំនាញពិតបន្ទាប់ពីការសិក្សារយៈពេល ៤ខែ នៃកម្មវិធីនេះ។

ឈឿង សុគន្ធា ជាយុវតីមកខេត្តបាត់ដំបង ដែលបានចុះឈ្មោះរៀនជំនាញក្រាហ្វិកឌីសាញដោយកុំព្យូទ័រនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបានលើកឡើងថា «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះគឺល្អណាស់ គ្រូបង្រៀនពន្យល់ទ្រឹស្តី បូករួមទាំងការអនុវត្តន៍ផ្ទាល់ជាក់ស្តែងថែមទៀត។ ដូចខ្ញុំចឹង ខ្ញុំរៀនក្រាហ្វិកឌីសាញដោយកុំព្យូទ័រ ខ្ញុំទទួលបានការអនុវត្តន៍ផ្ទាល់សឹងរាល់ថ្ងៃ»។ យុវតីរូបនេះ បន្តថា ការរៀនជំនាញវិជ្ជាជីវៈរបស់ខ្លួនក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះមានភាពល្អប្រសើរច្រើនទាំងមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ មូលដ្ឋានគ្រឹះនៃការប្រើប្រាស់កម្មវិធីឌីសាញ (Photoshop) និងកម្មវិធីក្រាហ្វិកផ្សេងៗទៀត ហើយរូបគេសង្ឃឹមថានឹងយល់បន្ថែមលើកម្មវិធីកុំព្យូទ័រជាច្រើនផ្សេងទៀត។

យុវជន រ៉ា សុភាព ដែលជាសិក្ខាកាមម្នាក់ទៀតដែលបានចុះឈ្មោះចូលរៀនជំនាញបរិក្ខាត្រជាក់នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម មកពីខេត្តកណ្តាលថា «ខ្ញុំរៀនជំនាញបរិក្ខាត្រជាក់ ហើយការបណ្តុះបណ្តាលក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះខ្ញុំបានទៅអនុវត្តន៍ផ្ទាល់លើការជួសជុលម៉ាស៊ីនត្រជាក់រួចហើយ បន្ទាប់ពីមានការពន្យល់ទ្រឹស្តីដ៏ល្អក្នុងថ្នាក់»។ យុវជនរូបនេះ បានបន្ថែមថា ជំនាញផ្នែកជួសជុលម៉ាស៊ីនត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មគឺរៀនដូចពេលចេញធ្វើការដូច្នេះដែរ ពីព្រោះគ្រូបង្រៀនបង្ហាត់បង្ហាញដោយមានឧបករណ៍មកពន្យល់ជាក់ស្តែង ហើយសិស្សអាចស្វែងយល់ដោយផ្ទាល់បានយ៉ាងល្អនៅក្នុងថ្នាក់។

យុវតី តិច ស្រីលាភ ដែលជាសិក្ខាកាមនៅរាជធានីភ្នំពេញបានចុះឈ្មោះរៀនជំនាញក្រាហ្វិកឌីសាញដោយកុំព្យូទ័រនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម មានក្តីរំពឹងថាតាមរយៈការបង្រៀនដោយយកចិត្តទុកដាក់ បូករួមទាំងការអនុវត្តន៍ផ្ទាល់នៅក្នុងសាលានេះ រូបគេសង្ឃឹមថានឹងទទួលបានជំនាញមួយប្រកបដោយគុណភាព អាចរកការងារធ្វើបាន បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល៤ខែខាងមុខ។ យុវតីរូបនេះ បង្ហាញចំណាប់អារម្មណ៍ថា ការបង្រៀនប្រកបដោយភាពទាក់ទាញនេះនឹងធ្វើឱ្យសិក្ខាកាមមានចិត្តចង់សិក្សា និងខិតខំរៀនសូត្រដើម្បីស្រូបយកចំណេះជំនាញពីគ្រូបង្រៀនធ្វើយ៉ាងណាអាចរៀនចប់ប្រកបដោយសមត្ថភាព និងអាចរកការងារធ្វើបានល្អប្រសើរនាពេលខាងមុខ។
គូរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូងជាផ្លូវការ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ