ព័ត៌មានជាតិ
អាជីវករលក់ដូង អាចរកចំណូលបាន ១០ ម៉ឺនរៀលក្នុងមួយថ្ងៃ
ស្ត្រីអាជីវករម្នាក់មានវ័យជាង ៣០ ឆ្នាំ បានឲ្យដឹងថា រាល់ថ្ងៃរូបនាងបានទទួលទិញផ្លែដូងពីគេរួចយកមកលក់រាយនៅមុខផ្ទះអាចរកប្រាក់ចំណេញយ៉ាងតិច១០ម៉ឺនរៀលក្នុងមួយថ្ងៃ។
អ្នកស្រី វួច ហ៊ាង អាជីវករលក់ដូងបានបន្តថា នាងប្រកបរបរលក់ដូងនេះដោយទទួលទិញពីម៉ូយបោះដុំដែលដឹកពីតាមបណ្តាខេត្តពិសេសមកខេត្តកំពតដែលមកបោះដល់ផ្ទះរបស់នាងស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំពោះផ្លែដូងដែលម៉ូយលក់ឲ្យគឺមួយថ្លៃ ២ ០០០ រៀល ហើយត្រូវចំណាយពេលកាប់សំបកឲ្យបានស្អាតហើយលក់រាយបានថ្លៃរហូតដល់ ៣ ០០០ រៀល និងមានពេលខ្លះអាចលក់បាន ៣ ៥០០ រៀលក៏មានដែរ។
អាជីវករដដែលរូបនេះបានបន្តថា គ្រួសារនាងបានចាប់របរនេះ ជាង ២០ ឆ្នាំ មកហើយ និងរកប្រាក់ចំណូលបានគ្រាន់បើទៀតផង សំខាន់ពុំចាំបាច់ចំណាកស្រុកឃ្លាតឆ្ងាយពីស្រុកកំណើត៕


អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


