Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចពង្រឹងហើយសូម្បីពលករ២នាក់បង្កប់ខ្លួនក្នុងខេងផ្លែឈើដឹកមកពីប្រទេសថៃក៏មិនរួចខ្លួនដែរ

បានផុស

នៅ

តាមរយៈវិធានការដ៏តឹងតែងរបស់សម្តេចតេជោត្រូវបានសមត្ថកិច្ចអនុវត្តន៍ ដោយយកចិត្តទុកដាក់បំផុតក្នុងការរឹតបន្តឹងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅត្រង់ចំណុចច្រកទ្វា អន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបង។

កម្លាំងនគរបាលវរសេនាតូចលេខ៨១៩សហការជាមួយកម្លាំងអន្តរាគមន៍កងពល៥៣ នគរបាលអន្តោរប្រវេសន៍រួមជាមួយទាហានរបស់ថៃផងនោះ នៅព្រឹកថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២១នេះបានពិនិត្យឆែកឆេររថយន្តដឹកទំនិញ១គ្រឿងបានប្រទះឃើញពលករចំនួន ២នាក់ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀត ជាជនជាតិ វៀតណាមខណ:បន្លំបង្កប់ខ្លួននៅក្នុងខេងផ្លែឈើក្នុងរថយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានឲ្យដឹងដែរថា ពលករទាំង២នាក់ដែលសមត្ថកិច្ចពិនិត្យរកឃើញម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជន​ជាតិវៀតណាមខាងលើនេះ មានវ័យប្រហាក់ប្រហែលជាង២០ឆ្នាំ ប៉ុន្តែមិនបានស្គាល់ អត្តសញ្ញាណច្បាស់លាស់នៅឡើយទេ។ប្រភពដដែលបន្តថាក្រៅពីនេះក៏នៅមានជាប់ពាក់ព័ន្ធ ជាមួយ អ្នកបើកបររថយន្តចំនួន២នាក់ផ្សេងទៀតផងដែរដែលបានបើកបររថយន្តដឹក ផ្លែឈើ មិន ស្គាល់ ម៉ាកពណ៌សលាយពណ៌ស្វាយពាក់ស្លាកលេខត្បូងឃ្មុំ៣A-​០៥៤៩។

ក្រោយការពិនិត្យរកឃើញពលករខ្មែរវៀតណាម២នាក់ ខាងលើត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនាំខ្លួន ទៅចូលធ្វើ​ចត្តាឡីស័កក្នុងមណ្ឌលចំណែកឯអ្នកបើកបរនិងអ្នកបើកបរអែបម្នាក់ទៀតត្រូវបញ្ជូនទៅកាន់អធិការនគរបាលស្រុកកំរៀងដើម្បីដាក់ទោសតាមផ្លូវច្បាប់៕

សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៥១ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម