ព័ត៌មានជាតិ
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក អ្នកចូលរួមកើនដល់ជាង ៤,៦ លាននាក់
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេសមានអ្នកចូលរួមកើនឡើងជាង ៤ ៦១៦ ៩៦៨ អង្គ/នាក់។

យោងតាមទិន្នន័យស្រង់បានពីមន្រ្តីជំនាញ រយៈពេល៥ខែកន្លងមកនេះ នៅទូទាំងប្រទេសកម្ពុជា យុទ្ធនាការនេះ បានទទួលការចូលរួមចេញពីបេះដូង និងការអនុវត្តមិនប្រើថង់ប្លាស្ទិក យ៉ាងតិច០១ថ្ងៃ ក្នង០១សប្តាហ៍ របស់សិស្សានុសិស្សសរុបចំនួន ៤,០៨៥,៨៦០ នាក់ លោកគ្រូអ្នកគ្រូ សរុបចំនួន ១៧៨,៨២៧ នាក់ កម្មករកម្មការនី សរុបចំនួន ២៨៥០២៧ នាក់ និងអ្នកចូលរួមផ្សេងៗទៀតសរុបចំនួន ៤២៦,៤៣៤ អង្គ/នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១៤,៩៤៩លើក ក្នុងសាលារៀនសរុបចំនួន ១០,២៩៣ សាលា រោងចក្រចំនួន ៤១១ វត្តអារាម ៦៨ សហគមន៍ទីប្រជុំជនចំនួន ១៣៦ កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មានអ្នកចូលរួមអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សរុបចំនួន ៦៦,៨៤៦ អង្គ/នាក់ នៅក្នុងខេត្តចំនួន ១៨ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ មណ្ឌគិរី ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ រតនគិរី ព្រះសីហនុ ស្វាយរៀង តាកែវ និងខេត្តត្បូងឃ្មុំ។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានចូលរួមអនុវត្តយ៉ាងផុសផុល នៅតាមសាលារៀនទាំង ៤៤ ដែលក្នុងនោះមានសិស្សសរុបចំនួនជាង ១,៨០០០នាក់ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក៏បានចាប់ផ្តើមបន្តចូលរួមអនុវត្តនៅតាមបណ្តាសាលារៀន ក្នុងស្រុក និងខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ ហើយបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ១ថ្ងៃ ក្នុង១សប្ដាហ៍ ឈានទៅឈប់ប្រើរាល់ថ្ងៃ ដើម្បីភាពស្រស់ស្អាត ផ្តើមចេញពីសាលារៀន នាំឱ្យសហគមន៍ស្អាត នឹងនាំឱ្យកម្ពុជាស្អាត សម្រាប់តទៅកូនចៅជំនាន់ក្រោយ។
លោក ខ្វៃ អាទិត្យា ក៏បានស្នើឱ្យមានការខិតខំបន្ថែមទៀតជំរុញបណ្តាអាទិភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរួមមាន៖ ស្អាត បៃតង និង ចីរភាព ដោយផ្ដោតជាពិសេសលើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីបណ្តុះផ្នត់គំនិតនៃភាពស្អាតចេញពីចិត្ត ពីគំនិត និងឥរិយាបទ ជួយដល់កម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត នាពេលខាងមុខនិងស្អាតយូរអង្វែងតទៅ។
ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការចោលសំរាមតាមទីសាធារណៈ ហើយបែរមកទុកដាក់ឱ្យបានត្រឹមត្រូវ ជាពិសេសអនុវត្តន៍វិធាន 4Rs (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) និងចូលរួមបញ្ឈប់ការប្រើថង់ប្លាស្ទិក១ដងបោះចោល និងឈានទៅលុបបំបាត់ការប្រើប្រាស់ទាំងស្រុង។

ក្រសួងបរិស្ថានគ្រោងនឹងបន្តទៅជំហានបន្ទាប់សម្រាប់យុទ្ធនាការក្រោមប្រធាន «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» ដែលទទួលបានប្រជាជនកម្ពុជា កន្លះប្រទេស បានចូលរួមអនុវត្ត មិនប្រើថង់ប្លាស្ទិក ដោយជំហានទី២នៃយុទ្ធនាការ គឺការចែកជូនធុងសំរាមទៅគ្រប់សាលារៀន និងវត្តអារាម ដែលអាចញែកសំរាម កន្លែងដាក់សំរាមសំណល់រឹង ប្លាស្ទិក សំរាមសម្រាប់កែច្ឆៃសម្រាប់ធ្វើជីជាដើម។
ជំហានបន្ទាប់នេះ គឺការសំអាតបរិស្ថាន ដែលផ្តោតលើការសំអាតសំណល់ ប្លាស្ទិក នៅលើដី និងនៅក្នុងទឹក និងសំអាតខ្យល់លើអាកាស។ ដោយឡែកជំហានទី៣ គឺដែលការដាក់ចេញ ក្នុងការជំរុញការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ភាពស្រស់ស្អាតរបស់កម្ពុជា គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


