ព័ត៌មានជាតិ
ការប្រមូលពន្ធ-អាករ ប្រចាំខែមករា ឆ្នាំនេះ ថយចុះប្រមាណជាង៨ភាគរយ
នេះបើតាមលទ្ធផលនៃការប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២១ ដែលបង្ហាញនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

បើតាមលទ្ធផលនៃការប្រមូលចំណូលពន្ធ ដែលបង្ហាញដោយលោក គង់ វិបុល ឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន៨៧៩,៦៨ ប៊ីលានរៀល (ប្រមាណជា ២១៧,២០ លានដុល្លារអាមេរិក) ស្មើនឹង៩,៦៨% នៃផែនការប្រចាំឆ្នាំ ហើយប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមករា ឆ្នាំ២០២០ ឃើញថាថយចុះចំនួន៧៧,០៨ ប៊ីលានរៀល (ប្រមាណជា ១៩,០៣ លានដុល្លារអាមេរិក) ស្មើនឹង ៨,០៦%។
គួរបញ្ជាក់ផងដែរថា ក្នុងខែមករា ឆ្នាំ២០២១ ចំណូលពីប្រភេទពន្ធ០៣ នៅរក្សាកំណើនគួរឲ្យកត់សម្គាល់ក្នុងនោះ ពន្ធលើប្រាក់ចំណូលចំនួន១៧៣,៧៩ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង១១,៧៦ ប៊ីលានរៀល ប្រមាណ៧,២៦%, អាករពិសេសចំនួន ៧៧,១០ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង៤,០៤ ប៊ីលានរៀល ប្រមាណ៥,៥៣%, និងពន្ធលើប្រាក់ បៀវត្សចំនួន៩១,៣១ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង៨,៣៥ ប៊ីលានរៀល ប្រមាណ ១០,០៧%។

សម្រាប់ឆ្នាំ២០២១ នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងចំនួន៩ ០៨៤,៤២ ប៊ីលានរៀល (ប្រមាណ ២ ២៤៣,០៧ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការអនុវត្តនូវវិធានការមួយចំនួនដូចជា បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាពនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Platform), ផ្សព្វផ្សាយ និងត្រៀមអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធាននិងនីតិវិធីគ្រប់គ្រងការប្រើប្រាស់ឧបករ ណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ដែលផលិតក្នុងស្រុក និងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទជាដើម៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ