ព័ត៌មានជាតិ
លោក ម៉ម ប៊ុននាង ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅមណ្ឌលភូមិភាគ ខេត្តកណ្តាល
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ លោក ម៉ម ប៊ុននាង ដែលជាបេក្ខជនពេញសិទ្ធិនៃគណបក្សប្រជាជនកម្ពុជា និងលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល បានចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ គណបក្សនយោបាយចំនួន៤ បានចុះឈ្មោះ និងដាក់បេក្ខជនចូលរួមប្រកួតប្រជែងដណ្ដើមកៅអីសមាជិកព្រឹទ្ធសភានេះ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបន្តឈរឈ្មោះ និងដាក់បេក្ខជនសម្រាប់ការបោះឆ្នោតនេះនៅទូទាំង ៨ភូមិភាគ។

មណ្ឌលភូមិភាគទី៣ ខេត្តកណ្ដាល ដែលមាន ៥អាសនៈ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនទាំងពេញសិទ្ធិ និងបម្រុងសរុបចំនួន១០រូប ដែលក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានឈរជាបេក្ខជនពេញសិទ្ធិនៅលំដាប់លេខរៀងលើគេ នៅភូមិភាគខេត្តកណ្ដាលនេះ ហើយសម្ដេចតេជោ ហ៊ុន សែន ក៏ជាបេក្ខភាពតំណែងប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលថ្មីនេះដែរ ជំនួសសម្ដេច សាយ ឈុំ។
បេក្ខជនពេញសិទ្ធិចំនួន៤រូបទៀតរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលភូមិភាគខេត្តកណ្ដាលនេះ គឺរួមមាន៖ លោកស្រី ចាន់ សុទ្ធាវី បច្ចុប្បន្នជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ លោកស្រី សួស សារ៉ាម ជាសមាជិកក្រុមប្រឹក្សាខេត្តកណ្ដាលក្នុងមុខតំណែងសព្វថ្ងៃ ព្រមទាំងសមាជិកព្រឹទ្ធសភាក្នុងមុខតំណែង នីតិកាលទី៤នេះ គឺលោក ម៉ម ប៊ុននាង និងលោក ប្រាក់ ចំរើន។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍នយោបាយប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជាក្នុងដំណើរការអនុវត្តលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ខណៈដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រឹសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលកន្លងមក ដែលបានផ្តល់ឧត្តមភាពដល់គណបក្សក្នុងការបន្តដឹកនាំប្រទេសឆ្ពោះទៅមុខឱ្យកាន់តែរីកចម្រើនថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


