Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកមោងឫស្សីបំភ្លឺ ជុំវិញ​ការ​ចោទ​​លុបបឹងមួយកន្លែងដោយគ្មានមូលហេតុ

បានផុស

នៅ

“បឹងអន្លូសដូង” ជាអាងស្តុកទឹកដ៏​ធំ ១ សម្រាប់បម្រើ​ដល់ប្រជាកសិករដែលប្រកបរបរកសិកម្ម។ ក្រៅពីនេះក៏បានបម្រើ​ដល់កសិករដែលបានចិញ្ចឹមសត្វគោផងដែរ។

មន្ត្រីឃុំរបស់មង្គលនៅក្នុងស្រុក​មោង​ឫស្សី​ ខេត្តបាត់ដំបង​បានឲ្យដឹងថា បឹងនេះបានបន្សល់ទុកពីសម័យ ប៉ុល ពត ស្ថិតនៅក្នុងភូមិព្រៃព្រំ ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានទំហំបណ្តោយ ១០៣ ម៉ែត្រ ទទឹង ៥៥ ម៉ែត្រ ដែលបច្ចុប្បន្ន​បឹងនេះកាន់តែរាក់បណ្តើរៗនិងឆាប់អស់ទឹក ទើបថ្មីៗនេះអាជ្ញាធរឃុំធ្វើការស្តារឡើងវិញឲ្យបានជម្រៅ ៣ ម៉ែត្រ សម្រាប់​បម្រើ​ដល់ប្រជាកសិករក្នុងមូលដ្ឋាន។

មន្ត្រីដដែលបន្តថា ដោយសារតែអាជ្ញាធរឃុំដាក់គ្រឿងចក្រ​អនុវត្ត ក៏មានអាខោនហ្វេសប៊ុកឈ្មោះ (Pen Duong) បានយល់ច្រឡំ ហើយបង្ហោះអមជាមួយរូបថតប៉ុន្មានសន្លឹក និងមានសំណេរចោទប្រកាន់អាជ្ញាធរថា “ជួយ share ទាំងអស់គ្នាផង បឹងធម្មជាតិមួយកន្លែង (បឹងអន្លួសដូង) ស្ថិត​នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង កំពុងត្រូវបានលុបដោយគ្មានដឹងហេតុផលច្បាស់លាស់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីម្ចាស់អាខោនហ្វេសប៊ុកខាងលើបង្ហោះដោយសរសេរខ្លឹមសារដូចខាងលើនេះ ក៏មានអ្នកចែករំលែក​និងចូលខមិនព្រោងព្រាត។ ក្រោយមក​រដ្ឋបាលសាលាឃុំ និង​រដ្ឋបាលស្រុកមោងឫស្សី ក៏បានចេញលិខិតបំភ្លឺជាសាធារណះមួយ កាល​ពីថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ២០២៤។

ឆ្លើយតបការ​បង្ហោះ​ចោទកាន់ប្រកាន បើយោងតាមខ្លឹមសារក្នុងសេចក្តីបំភ្លឺពីរដ្ឋបាលស្រុកមោងឫស្សី​បានសរសេរថា បឹងនេះជាអាងចាស់ចាប់ផ្តើមមានសភាពគោករាក់បន្តិចម្តងៗ ទើបក្រុមប្រឹក្សាឃុំរបស់មង្គលបានឯកភាពប្រើប្រាស់​កញ្ចប់​ថវិកាអភិវឌ្ឍន៍ឃុំ ដើម្បីស្តាឡើងវិញសម្រាប់តម្កល់ទឹកទុកប្រើប្រាស់នារដូវប្រាំងខាងមុខ។

រដ្ឋបាលស្រុកបន្ត​ថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមពី​ហ្វេសបុកឈ្មោះ Pen Duong បានមួលបង្កាច់ខុសពីការពិត បង្កើតជាព័ត៌មានមិនពិត ធ្វើឱ្យមានការយល់ច្រឡំ ធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរដ្ឋបាលឃុំនិងថ្នាក់ដឹកនាំ រដ្ឋបាលស្រុក​មោងឫស្សី​យ៉ាងធ្ងន់ធ្ងរបំផុត។ ក្នុងនោះរដ្ឋបាលស្រុកក៏​​តម្រូវឲ្យម្ចាស់គណនីហ្វេសបុកឈ្មោះ Pen Duong ធ្វើការ​កែតម្រូវ​ខ្លឹមសារឡើងវិញ និងធ្វើការសំទោសជាសាធារណៈផងដែរ។

ករណីនេះ មុនរដ្ឋបាលស្រុកចេញសេចក្តីបំភ្លឺ ក៏មានការឆ្លងឆ្លើយគ្នាយ៉ាងចម្រូងចម្រាស​តាមខមិនរវាងម្ចាស់អាខោន និងមន្ត្រីនៅសាលាឃុំ ក្នុងនោះមន្ត្រីសាលាឃុំបានខមមិន​ថា “សូមប្អូនស្រីមកសួរព័ត៌មាន​ផ្ទាល់នៅសាលាឃុំ ឬ​មេភូមិឬឆាតផ្ទាល់​ក៏​បាន​អំពីព័ត៌មានការស្តារបឹងអន្លូសដូង និងសូម​ឲ្យ​ប្អូនស្រីផុសកែវិញផង កុំចេះតែផុសអីចឹងធ្វើឲ្យមានការយល់ ច្រលំ​ដល់ប្រជាពលរដ្ឋក្នុងឃុំរបស់មង្គល”។

តប​​ខមិនពីមន្ត្រីឃុំ ក៏​ត្រូវបានម្ចាស់អាខោនហ្វេសប៊ុកតបថា “ម៉េចមិនជូនដំណឹងឲ្យពលរដ្ឋដឹងផងរួមពាក្យខមិនជាច្រើនទៀត ហើយក្រោយមករដ្ឋបាលស្រុកក៏សម្រេចចេញសេចក្តឺបំភ្លឺតែម្តង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម