Connect with us

ព័ត៌មានជាតិ

អ្នកជំនាញទេសចរលើកឡើងថា ដើមឆ្នាំ ២០២៤ កំណើនទេសចរណ៍នៅកម្ពុជាកើនឡើង គួឱ្យកត់សម្គាល់

បានផុស

នៅ

លោក ​ហូ វណ្ឌី ​ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា បានកត់សម្គាល់ថា ​គិតចាប់តាំងពីដើមឆ្នាំ ២០២៤ រហូតមកដល់ថ្ងៃទី ២០ ខែមកុម្ភៈនេះ កំណើនទេសចរក្នុងស្រុក និងបរទេស បានកើនឡើងគួឱ្យកត់សម្គាល់ ជាពិសេសនៅតំបន់ប៉ូលសេដ្ឋកិច្ចកម្ពុជា ដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុ និងតំបន់ផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ហូ វណ្ឌី បញ្ជាក់ថា តាមការសង្កេតរបស់លោក តាមរយៈពិធីបុណ្យធំៗកន្លងមក ដូចជាបុណ្យចូលឆ្នាំសាកល បុណ្យចូលឆ្នាំចិន មានទេសចរក្នុងស្រុក និងបរទេស បានធ្វើដំណើរទៅលេង នៅខេត្តសៀមរាប និងខេត្តព្រះសីហនុច្រើន។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល ៣ ថ្ងៃ នៃពិធីចូលឆ្នាំចិន មានភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបមានជាង ១១,៧ ម៉ឺននាក់ ខណៈនៅខេត្តព្រះសីហនុជិត ៣០ ម៉ឺននាក់ (២៩៤ ៣០១)។

តាមរបាយការណ៍ពីគ្រឹះស្ថានអង្គរភ្ញៀវទេសចរអន្ដរជាតិសរុប ១១៥,៥៣២ នាក់ បានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរក្នុងខែមករា ឆ្នាំ២០២៤។ ចំណូលពី​ការលក់បណ្ណ បានចំនួនជាង ៥ លានដុល្លារ (៥,៤៩៨,០៥៤)​ កើនឡើងប្រមាណ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៣។

របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង ៥ លាននាក់ (៥,៤៥៣,២៣១) កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម