ព័ត៌មានជាតិ
កំពូលតារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា ប្រកាសគាំទ្រពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា
កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ប្រកាសគាំទ្រពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញថា មន្រ្តីណាមានសារធាតុញាណក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយមិនមានការលើកលែងឡើយ។

វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការនៅគ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍក្នុងសង្គម ធ្វើឱ្យប្រទេសកម្ពុជា ឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
កំពូលតារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា បានលើកឡើងថា គ្រឿងញៀន ពិតជាបានបំផ្លាញដល់អនាគតរបស់យុវជន ដែលជាទំពាំងស្នងឫស្សី គ្រឿងញៀនបំផ្លាញដល់សង្គមជាតិ និងបំផ្លាញប្រទេសជាតិ។ កំពូលតារាចម្រៀងរូបនេះ បានបន្តថា បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីវិធានការដ៏ម៉ឺងម៉ាត់ក្នុងការទប់ស្កាត់លើបញ្ហាគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា កញ្ញាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ហើយសូមឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួមទប់ស្កាត់ទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន គឺនិយាយថា «ទេ ចំពោះគ្រឿងញៀន»៕
(វីដេអូ)

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


