ព័ត៌មានជាតិ
តម្លៃស្រូវធ្លាក់ចុះ ខណៈរដ្ឋាភិបាលកំពុងតាមដានត្រៀមអន្តរាគមន៍រក្សាលំនឹង
កសិករលក់ស្រូវបានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំចិន វៀតណាម តម្លៃស្រូវនៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ដែលធ្លាក់ពី ១.២០០ រៀល មកត្រឹម ១.០០០ រៀល ក្នុងមួយគីឡូ ឬក្រោមនេះ។
កសិករ ឆុន ស្រីរ័ត្ន ប្រាប់ថា តម្លៃស្រូវពីមុនចូលឆ្នាំចិនលក់បានប្រមាណជាង ១២០០ រៀល ខណៈបច្ចុប្បន្នធ្លាក់មកនៅប្រមាណ ១០០០ រៀល ក្នុង១គីឡូ។

ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុមួយចំនួនដែលធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះ ដោយសារឡសម្ងួតនៅវៀតណាមសម្ងួតមិនទាន់ ខណៈវៀតណាមក៏កំពុងប្រមូលផល ម្យ៉ាងទៀតស្រូវមួយចំនួន ក៏ខ្ចី និងស្ទើរជាដើម។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះថា ក្រុមការងារជំនាញកំពុងតាមដាន ព្រមទាំងវិភាគការវិវត្តន៍ថ្លៃស្រូវ និងថ្លៃផលិតស្រូវ ដើម្បីត្រៀមជួយរក្សាលំនឹងថ្លៃស្រូវ ក្នុងកម្រិតសមរម្យ និងជួយកសិករឱ្យទទួលបានប្រាក់ចំណេញ។

លោក យ៉ង សាំងកុមារ បានប្រាប់ថា នៅក្នុងសប្តាហ៍នេះ ស្រូវ OM5451 លក់បានថ្លៃ៩៨០រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះ ទាបជាងតម្លៃក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ចំនួន១០រៀល ក្នុងមួយគីឡូក្រាម តែខ្ពស់ជាងតម្លៃខែកុម្ភៈ ឆ្នាំ២០២២ ចំនួន១៥៥រៀលក្នុងមួយគីឡូក្រាម។
លោកថា ជាទូទៅថ្លៃដើមផលិតស្រូវ OM5451 ត្រូវចំណាយចន្លោះពី៥០០ ទៅ ៧០០រៀលក្នុងមួយគីឡូក្រាម។ ករណីនេះ ក្រុមការងារជំនាញនឹងបន្តតាមដាន វិភាគការវិវត្តន៍ថ្លៃស្រូវ និងថ្លៃដើមផលិតស្រូវ ដើម្បីត្រៀមអន្តរាគមន៍សមស្របណាមួយក្នុងការរក្សាលំនឹងថ្លៃស្រូវក្នុងកម្រិតសមរម្យដែលការពារមិនឲ្យកសិករខាតបង់ និងនៅអាចបន្តទទួលបានប្រាក់ចំណេញក្នុងកម្រិតសមរម្យ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


