Connect with us

ព័ត៌មានជាតិ

កម្ពុជាមានរោងចក្រកាត់ដេរជាង១៥០០ និងមានកម្មករជិត៩០ម៉ឺននាក់ក្នុងនោះស្ត្រីជិត៧ម៉ឺននាក់

បានផុស

នៅ

បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រកាត់ដេរប្រមាណជាង១៥០០រោងចក្រ និងមានកម្មករនិយោជិតជិត៩ម៉ឺននាក់នៅទូទាំងប្រទេស ក្នុងនោះមានស្រ្តីជិត៧ម៉ឺននាក់ដែលពួកគេទាំងនោះបានដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយសង្គម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា បច្ចុប្បន្ននេះនៅទូទាំងប្រទេសមានរោងចក្រកាត់ដេរចំនួន១៥៣៩ មានកម្មករចំនួន៨៩៩៤៨៣នាក់ ក្នុងនោះមានស្រ្តីចំនួន ៦៧៩៦៣៦នាក់។

លោកបានបន្តថា កម្មករនិយោជិតបានចូលរួមចំណែកក្នុងជីវភាពប្រចាំថ្ងៃ និងក្រុមគ្រួសាររាប់លាននាក់ដែលទាំងនេះជាការរួមចំណែកទ្រទង់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រក្រី។ លោកបានលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិតខិតខំធ្វើការងារគោរពច្បាប់ការងារ សម្រេចឱ្យបានសហគ្រាសមួយ សហគមន៍សុខសាន្តមួយដើម្បីលើកកម្ពស់ជីវភាព ចូលរួមអភិវឌ្ឍប្រទេសជាតិ និងសុខដុមរមនាសង្គម និងបានជំរុញឱ្យកម្មករកម្មការិនីត្រូវអភិវឌ្ឃចំណេះដឹងបន្ថែម ពិសេសចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃដើម្បីទទួលបាននូវចំណេះជំនាញថ្មីៗសំដៅធ្វើយ៉ាងណាក្លាយជាកម្មករនិយោជិតដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដខណៈបច្ចុប្បន្នមានយុវជ
នមកពីគ្រួសារក្រីក្រងាយរងហានិភ័យនិងយុវជនទូទៅក្នុងនោះមានកម្មករនិយោជិតដែរនោះកំពុងសិក្សាជំនាញចំនួន​១២១១២នាក់ស្រី៤១២០នាក់ចែកជា៥៣៥ថ្នាក់ដោយសិក្សាលើវិស័យសំណង់ អគ្គិសនី និងថាមពល , អេឡិចត្រូនិក, កម្មន្តសាល,មេកានិកទូទៅ/មេកានិករថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា , សេវាកម្ម, បរិក្ខារត្រជាក់ និងកម្តៅ ,ទេសចរណ៍, និង កសិកម្ម និងកសិ-ឧស្សាហកម្ម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម