ព័ត៌មានជាតិ
កំពង់ផែទេសចរណ៍កោះទន្សាយសម្រេចការសាងសង់ជិត៥០ភាគរយ គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤ខាងមុខ
គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ការសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ បានដំណើរសម្រេចបានប្រមាណជិត៥០ភាគរយ ដែលគម្រោងនេះ គ្រោងចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ធ្លាប់លើកឡើងពាក់ព័ន្ធនឹងការសាងសង់កំពង់ផែកោះទន្សាយនេះថា ជាការពង្រីកសក្តានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ហើយផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរសម្រាប់ថ្ងៃអនាគត។
ដោយឡែកជាមួយគ្នានេះដែលដំណើរការសាងសង់ផ្លូវប្របមាត់សមុទ្រឯណេះវិញ បាននិងកំពុងដំណើរការដូចគ្នាហើយបានលទ្ធផលប្រមាណ៨២ភាគរយហើយ ដែលគម្រោងទាំងនេះក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានបញ្ជាក់ដែរថា ផ្លូវប្របមាត់សមុទ្រនេះ នឹងក្លាយជាសសៃឈាមទេសចរណ៍យ៉ាងសំខាន់ តភ្ជាប់គ្នារវាង ឆ្នេរកែប និងឆ្នេរអង្កោលនាថ្ងៃអនាគត នឹងនាំអោយមានកំណើនភ្ញៀវទេសចរមកទស្សនាខេត្តកែបកាន់តែច្រើន ហើយក៏នឹងបញ្ជៀសការកកកុញ នៃភ្ញៀវទេសចរ នៅឆ្នេរកែបផងដែរ។

ជាមួយគ្នានោះដែរ ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែបទទួលបន្ទុកមានលោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងលោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងលោកស្រី ទិត សុខា អភិបាលរងខេត្ត និងលោក ខេង យ័ន អភិបាលក្រុងកែប និងប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ជើញចូលរួមចុះទៅត្រួតពិនិត្យកន្លែងការដ្ឋាន អនុគម្រោងដែលកំពង់សាងសង់ផ្លូវអមតាមឆ្នេរ និងអនុគម្រោងដែលបានសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយផងដែរ។

លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB បានប្រាប់ឱ្យដឹងដឹងថា កំពង់ផែទេសចរណ៍កោះទន្សាយនេះបើគិតមកទល់ពេលនេះក្នុងការសាងសង់បានសម្រេចចំនួន ៤៩.៨ ភាគរយហើយ កំពង់ផែនេះគ្រោងបញ្ចប់ការសាងសង់ នៅត្រឹមខែមករា ឆ្នាំ២០២៤ខាងមុខ។

អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ADB បានបន្តឱ្យដឹងថា សម្រាប់គម្រោងមួយទៀត គឺផ្លូវប្របមាត់សមុទ្រ ដែលយើងកំពុងដំណើរការគិតមកទល់ពេលនេះ សម្រេចបានលទ្ធផលចំនួនប្រមាណ ៨២ ភាគរយហើយដែរ។ ហើយអនុគម្រោងរបស់យើងទាំង៣ មានទីលានទុកដាក់សម្រាមស្តង់ដារ (បានសម្ភោធរួចរាល់) អនុគម្រោងកំពង់ផែទេសចរណ៍កោះទន្សាយ និងអនុគម្រោងផ្លូវប្របមាត់សមុទ្រ ពេលនេះមានក្រុមហ៊ុនតែមួយកំពុងដំណើរការសាងសង់ ដែលយើងអាចទុកចិត្តបានថា អនុគម្រោងនីមួយៗ នឹងបញ្ចប់បានទាន់ពេលវេលានាថ្ងៃខាងមុខ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


