ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ក្រសួងមុខងារសាធារណៈ នឹងត្រូវប្រឹងប្រែងកាន់តែខ្លាំងក្លា ដើម្បីសម្រេចឲ្យបានសមិទ្ធផលថ្មីៗ បន្ថែមទៀត
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ក្រសួងមុខងារសាធារណៈ នឹងត្រូវប្រឹងប្រែងកាន់តែខ្លាំងក្លា ដើម្បីសម្រេចឲ្យបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ក្នុងការចូលរួមចំណែកដល់ការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ការលើកឡើងនេះ ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៤ ម្សិលមិញ។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងនាមក្រសួងមុខងារសាធារណៈ និងក្នុងនាម ឯកឧត្ដម ផ្ទាល់ ឯកឧត្ដម សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្ដមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំដល់ក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័ន អង្គភាព នានា។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «ក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំការកែទម្រង់អភិបាលកិច្ចដែលជាស្នូល នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នឹងត្រូវប្រឹងប្រែងកាន់តែខ្លាំងក្លា ប្រកបដោយភាពអត់ធ្មត់ ម្ចាស់ការ និងសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ និងដឹកនាំឈរលើអភិក្រមបុរេសកម្មចំពោះការងារ ស្មារតីម៉ឺងម៉ាត់ ហ្មត់ចត់ ឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅការងារយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសម្រេចឲ្យបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ក្នុងការចូលរួមចំណែកដល់ការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា»។
ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះ ឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងរដ្ឋបាលរាជធានី ខេត្ត អង្គភាពពាក់ព័ន្ធ និងសមាជិក សមាជិកាទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មហោឡារិកនេះផងដែរ៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


