ព័ត៌មានជាតិ
សង្ក្រាន្តខេត្តបាត់ដំបង ពង្រីកតំបន់ត្រជាក់ចិត្តចាប់ពីគល់ស្ពាន ១៣ មករា ដល់ វិទ្យាល័យ នេត យ៉ង់
បើតាមលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបងនឹងពង្រីកតំបន់ត្រជាក់ចិត្តឱ្យកាន់តែវែងជាងមុន ក្នុងព្រឹត្តិការសង្ក្រាន្តខាងមុខ ដើម្បីឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្ត។

សម្រាប់ព្រឹត្តិការសង្ក្រាន្តឆ្នាំថ្មីនាពេលខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបងនឹងពង្រីកតំបន់ត្រជាក់ចិត្តឱ្យកាន់តែវែងជាងមុន ពោលគឺប្រើប្រាស់វិថីសម្ដេចក្រឡាហោមស ខេង ចាប់ពីគល់ស្ពាន ១៣ មករា មកកាន់វិទ្យាល័យនេតយ៉ង់ ដោយក្នុងនោះរដ្ឋបាលខេត្តបានរៀបចំជាពាងទឹកសម្រាប់ប្រជាពលរដ្ឋមកលេងកំសាន្តផងដែរ។ លោក សុខ លូ បានអះអាងតាមរយៈហ្វេសប៊ុកផ្លូវការ។
ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង អាជ្ញាធរខេត្តត្រៀមរៀបចំចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា សរុបចំនួន ៥ ថ្ងៃ ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលមកពីខាងក្រៅ។

ក្នុងនោះ រដ្ឋបាលខេត្តបានកំណត់ទីតាំងដែលត្រូវរៀបចំរួមមាន តាមបណ្ដោយវិថីសម្ដេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងខាងមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្ត (សាលាខេត្តចាស់) ក្នុងក្រុងបាត់ដំបងតែម្ដង ដោយមានការដាក់តាំងម្ហូបអ្នកបាត់ដំបង ចាប៉ីដងវែងយក្ស ផ្លែទុរេនយក្ស និងណែមយក្ស ជាដើម៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


