ព័ត៌មានជាតិ
ថ្ងៃទី១៥ មានភ្ញៀវទេសចរ និងពលរដ្ឋ មកលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ៣០ម៉ឺននាក់
នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ មកទស្សនា និងចូលរួមលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ៣០ម៉ឺននាក់។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យដឹងនៅថ្ងៃទី១៦ ខែមេសានេះ ថា៖ សម្រាប់ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ មកទស្សនា និងចូលរួមលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ មានប្រមាណ៣០ម៉ឺននាក់។

គួរបញ្ជាក់ថា ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី២នេះដែរ គឺពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាតនៅគ្រប់ទីកន្លែង និងការពារបានយ៉ាងល្អ ដើម្បីបង្កសប្បាយភាពជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង៕





អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


