ព័ត៌មានជាតិ
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ជំរុញឲ្យក្រុមគ្រូពេទ្យត្រូវបម្រើពលរដ្ឋប្រកបដោយវិជ្ជាជីវៈ
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ជំរុញឲ្យក្រុមគ្រូពេទ្យរដ្ឋ និងឯកជន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ទាំងអស់ត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាសុខាភិបាលឲ្យមានគុណភាព សុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈជូនអ្នកជំងឺ។

លោកវេជ្ជបណ្ឌិត គីមសួ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ ក្នុងពិធីបិទវគ្គអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៧ ជូនដល់គណៈគ្រូពេទ្យទូទាំងខេត្ត រួមនឹងក្រុមគ្រូពេទ្យមកពីគ្លីនិចឯកជន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
លោកវេជ្ជបណ្ឌិត គីមសួ ភីរុណ បានជំរុញឲ្យ ប្រធានការិយាល័យ សុខាភិបាល ស្រុក-ក្រុងទាំង១០ ត្រូវក្តាប់ឲ្យបាននូវកន្លែងអាជីវកម្មសុខាភិបាលឥតច្បាប់អនុញ្ញាត្តិ ហើយសូមឲ្យតាមមណ្ឌលសុខភាព និងគ្លីនិច ឯនជនទាំងអស់ ត្រូវពង្រឹងបន្ថែមលើសមត្ថភាពជំនាញ ចំណេះដឹង ផ្នែកបច្ចេកទេស និងសីលធម៍វិជ្ជាជីវៈ ដើម្បីផ្តល់សេវាសុខាភិបាលឲ្យមានគុណភាព គុណធម៍ និងសុវត្ថិភាពជូនអ្នកជំងឺប្រកបដោយភាពសុខសប្បាយ។

ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត គីមសួ ភិរុណ ក៍បានលើកទឹកចិត្តបន្ថែមឲ្យ បុគ្គលិកសុខាភិបាលទាំងអស់ត្រូវប្រើឥរិយាបថ ឲ្យល្អចំពោះអ្នកទទួលសេវា ពោលគឺ ត្រូវធ្វើយ៉ាងណាទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវា ពិនិត្យ ព្យាបាល នៅតាមកន្លែងរៀងខ្លួនឲ្យមានប្រសិទ្ធិខ្ពស់ និងកាន់តែល្អជាងឆ្នាំ២០២៣។
លោក វេជ្ជបណ្ឌិត បញ្ជាក់ទៀតថា វិជ្ជាជីវៈ ជាគ្រូពេទ្យត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនជានិច្ច និងត្រូវចេះយោគយល់ចំពោះគ្រួសារក្រីក្រ ជនពិការ ចាស់ជរា គ្មានទីពឹង និងព្រះសង្ឃ ជាអទិភាពមុនគេសម្រាប់ការទទួលសេវាសុខាភិបាល។ ម្យ៉ាងវិញទៀត ក្នុងនាមជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គីមសួ ភិរុណ បានស្នើឲ្យគណៈគ្រប់គ្រង់តាមបណ្តាលតាមមណ្ឌលសុខាភិបាល ពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យខេត្ត ត្រូវចេះគ្រប់គ្រងបុគ្គលិកខ្លួន ពេលវេលា ឲ្យបានត្រឹមត្រូវនិងតម្លាភាព៕
អត្ថបទ ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


