ព័ត៌មានជាតិ
លោក ព្រាប កុល៖ អ្នកនយោបាយ «មាត់ពាំភ្លើងជើងពូកែរត់» សម រង្ស៊ី ពុំដែលផ្តល់អាទិភាពដល់ផលប្រយោជន៍រួមរបស់ជាតិ និងប្រជាពលរដ្ឋជាធំឡើយ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល បានហៅបុគ្គល សម រង្ស៊ី ថា ជាអ្នកនយោបាយ «មាត់ពាំភ្លើងជើងពូកែរត់» ហើយតាមរយៈការប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ កាន់តែបញ្ជាក់ថា បុគ្គលនេះ ពុំដែលគិតដល់ប្រយោជន៍ជាតិជាធំឡើយ។

ការលើកឡើងបែបនេះពីលោក ព្រាប កុល គឺក្រោយមានការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់បុគ្គល សម រង្ស៊ី ជុំវិញគម្រោងព្រែកជីកហ្វូណន-តេជោ ថា ជាការបម្រើឱ្យផលប្រយោជន៍ផ្នែកយោធារបស់ចិន ជាដើម។ ការចោទប្រកាន់នេះ បានផ្ទុយស្រឡោះពីការពិតនៃគោលបំណងនៃគម្រោងព្រែកជីកហ្វូណន-តេជោ ដែលសាងសង់ឡើងសម្រាប់តែបម្រើឱ្យផលប្រយោជន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។
សំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោក ព្រាប កុល បានរៀបរាប់ដូច្នេះ ថា៖ «ព្រោះតែគំនុំផ្ទាល់ខ្លួន គំនិតនិន្ទាឈ្នានីសលក្ខណ:ឯកជន ធ្វើឱ្យអ្នកនយោបាយ “មាត់ពាំភ្លើងជើងពូកែរត់” បានបង្ហាញឱ្យពលរដ្ឋខ្មែរឃើញកាន់តែច្បាស់ថាខ្លួនពុំដែលបានផ្តល់អាទិភាពទៅដល់ផលប្រយោជន៍រួមរបស់ជាតិ និងប្រជាពលរដ្ឋជាធំឡើយ»។
លោក ព្រាប កុល ថា អ្នកនយោបាយរូបនេះមិនល្ងង់ដល់ថ្នាក់គិតមិនឃើញអំពីអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិនៃព្រែកជីកហ្វូណន-តេជោ ដែលនឹងផ្តល់ភាពងាយស្រួល លឿនរហ័ស និងសន្សំសំចៃ សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម និងគ្រប់ប្រភេទនៃមុខទំនិញផ្សេងៗទៀត ដែលជាកត្តាដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងជាគន្លឹះសម្រាប់ការប្រកួតប្រជែងជាមួយប្រទេសជិតខាង ក៏ដូចជាការបង្កើតផ្លូវដង្ហើមដោយខ្លួនឯងលើផ្នែកដឹកជញ្ជូនតាមផ្លូវទឹក នោះទេ។

លោក សង្កត់ធ្ងន់ថា អ្នកនយោបាយមាត់ពាំភ្លើងជើងពូកែរត់ កាន់តែបង្ហាញឱ្យពលរដ្ឋខ្មែរ និងអន្តរជាតិដឹងពីផ្នត់គំនិតអគតិនិយម និងអាត្មានិយមរបស់ខ្លួន ដែលទង្វើនេះបានធ្វើឱ្យសមាជិក សកម្មជន និងសម្ព័នមិត្តរបស់ខ្លួន បានដើរចេញ ឬអ្នកខ្លះឈប់រាប់រកដោយស្ងាត់ស្ងៀម ដែលនេះជាការវិវត្តន៍ទៅរកទីបញ្ចប់នៃអនាគតនយោបាយមានតែគោលដៅ តែខ្វះយុទ្ធវិធីស៊ីអារម្មណ៍របស់ខ្លួន។
ជាមួយគ្នានេះ លោក ព្រាប កុល ក៏បានអំពាវនាវឱ្យជនរួមជាតិនាំគ្នាឈរពីក្រោយរាជរដ្ឋាភិបាលគាំទ្រការសាងសង់ព្រែកជីកហ្វូណនតេជោដ៏ធំជាងគេ និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


