ព័ត៌មានជាតិ
ក្រសួងអប់រំ ត្រៀមរៀបចំដាក់ចេញសេចក្តីណែនាំ ហាមឃាត់ការលក់ដូរបារីអេឡិចត្រូនិក នៅជុំវិញបវិវេណសាលារៀន
ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំបន្ទាប់មួយដោយអញ្ជើញក្រសួង/ស្ថាប័នពាន់ព័ន្ធនានា ចូលរួមពិភាក្សា និងស្វែងរកយន្តការ/វិធានការបន្ថែមក្នុងការបង្ការនិងទប់ស្កាត់ការប្រើប្រាស់និងចែកចាយ បារីអេឡិចត្រូនិកតាមប្រព័ន្ធអនឡាញ (Online)។

ការបើកកិច្ចប្រជុំនេះឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា រកឃើញថា ប្រភពចែកចាយ និងលក់បារីអេឡិចត្រនិក/វេប ធំចម្បង គឺតាមបណ្តាញព័ត៌មានសង្គមជាអាទិ៍ ហ្វេសប៊ុក (Facebook) តិកតុក (Tik Tok) អ៊ីនស្រ្តាក្រាម (Instagram) តេឡេក្រាម (Telegram)។ បន្ថែមពីនេះ ទីតាំងក្នុងការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោមយុវជនភាគច្រើនលើសលប់ គឹគឺនៅហាងការហ្វេ/ភោជនីយដ្ឋាន និងសួនសាធារណៈ ដែលទីតាំងទាំងនោះនៅក្រៅបរិវេណសាលារៀន ឬក្រៅម៉ោងសិក្សា។
យោងតាមស្មារតីកិច្ចប្រជុំ បានឯកភាពគ្នាថា ការរៀបចំផ្ដូចផ្ដើមលិខិតបទដ្ឋានគតិយុត្តក្នុងការចាត់វិធានការទៅលើការប្រើប្រាស់ ការចែកចាយបារីអេឡិចត្រូនិកជាការចាំបាច់ ដើម្បីបង្ការកុមារ និងយុវជនកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក/វេប។

ជាមួយគ្នានោះដែរ ក្រសួងអប់រំ ស្នើសុំឱ្យក្រសួង ស្ថាប័នមានសមត្ថកិច្ច រួមមានក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ចាត់វិធានការតាមច្បាប់ជាបន្ទាន់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ជាពិសេសការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ដូចជា ហ្វេសប៊ុក (Facebook) តិកតុក (Tik Tok) អ៊ីនស្រ្តាក្រាម (Instagram) តេឡេក្រាម (Telegram) ដាដើម ទើបអាចបង្ការកុមារ និងយុវជនកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក/វេប។

គួរបញ្ជាក់ផងដែរថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត។ វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញារបស់កុមារ និងយុវជន។ ជាតិនីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។
ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង។ បើយោងតាមមជ្ឍមណ្ឌល CDC នៃសហរដ្ឋអាមេរិក ដែលបានធ្វើការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យចាប់ពីខែ សីហា ឆ្នាំ ២០១៩ ដល់ខែ កុម្ភៈ ឆ្នាំ ២០២០ បានបង្ហាញថាមានប្រជាជនអាមេរិកចំនួន២៨០៧នាក់ ឈឺ និង៦៨នាក់ បានស្លាប់ដោយសារតែជំងឺសួត ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


