ព័ត៌មានជាតិ
ILO ប្រចាំកម្ពុជា គាំទ្រអ្វីដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ សម្រេចបាន ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់កម្មករនៅទូទាំងប្រទេស
លោក ទន់ សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ បានសម្រេចកិច្ចការងារជាច្រើនក្នុងការផ្តល់អត្ថប្រយោជន៍ការពារសិទ្ធិដល់កម្មករ-និយោជិត និងបង្កើតឱ្យមានសុខដុមនីយកម្មក្នុងរោងចក្រសហគ្រាសនៅទូទាំងប្រទេស។

លោកគូសបញ្ជាក់ថា អត្ថប្រយោជន៍ទាំងនោះមានដូចជា រាជរដ្ឋាភិបាលកម្ពុជា បានរក្សាការដំឡើងប្រាក់ឈ្នួលជាទៀងទាត់ជូនកម្មករប្រចាំឆ្នាំ ២០២៤, អនុញ្ញាតឱ្យកម្មករ-និយោជិតប្រើប័ណ្ណ ប.ស.ស ទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ និងបានពង្រីកវិសាលភាព នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៅក្នុងអាណត្តិទី ៧ នេះ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានបន្តផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មការិនីដែលមានផ្ទៃពោះ អំឡុងពេលសម្រាល រហូតក្រោយពេលសម្រាលកូនផងដែរ។
លោកបន្ថែមថា រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តជាផ្លូវការការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលកម្មវិធីនេះ ក៏បានបើកឱកាសឱ្យកម្មករ-និយោជិតទៅរៀនជំនាញបន្ថែម (Re-Skill, Up-Skill) ដោយកម្មវិធីបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ណាស់ទៅដល់កម្មករ និងបុគ្គលិកទាំងឡាយណាដែលចង់បន្ថែមជំនាញ ពីព្រោះពួកគេមានលទ្ធភាពក្នុងការអភិវឌ្ឍជំនាញ និងសមត្ថភាពប្រសើរជាងមុន។

លោកបានគូសបញ្ជាក់បន្តថា កម្មវិធីប្រកួតប្រជែង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលក្រសួងការងារទើបតែប្រកាសដាក់ឱ្យអនុវត្តក៏ជាកិច្ចការងារមួយដ៏មានសារៈសំខាន់ណាស់ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រសហគ្រាសនៅកម្ពុជា។
ទន្ទឹមនឹងការគាំទ្រនេះ លោកស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ នេះ កែសម្រួលចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិស័យការងារនៅកម្ពុជា ក៏ដូចដើម្បីលើកកម្ពស់សិទ្ធិ និងជីវភាពរបស់កម្មករ-និយោជិតឱ្យកាន់តែប្រសើរថែមទៀតផងដែរ។

គួរកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចកិច្ចការសំខាន់ៗ ជាច្រើន នៅដើមអាណត្តិនេះ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងនោះរួមមាន ៖
ទី ១.ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតឆ្នាំ ២០២៤។
ទី ២.ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស។
ទី ៣.ការដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ទី ៤.ក្រសួងបានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយវិស័យឯកជនលើកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា ដើម្បីគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ទី ៥.ការបន្តផ្តល់ប្រាក់ឧបត្ថម្ភទៅដល់ស្ត្រីមានផ្ទៃពោះ និង ទី ៦.ការដាក់ឱ្យអនុវត្តកម្មវិធីប្រកួតប្រជែង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។
ទន្ទឹមនេះ ក្រៅពីសម្រេចការអនុវត្តកិច្ចការតាមអនុសាសន៍ទាំង ៦ នោះ នៅមានអនុសាសន៍ចំនួន ៤ ចំណុចផ្សេងទៀត ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


