ព័ត៌មានជាតិ
បណ្ឌិត គិន ភា ៖ បើមិនជួយខ្មែរ កុំបំផ្លាញខ្មែរបម្រើបរទេស
លោកបណ្ឌិត គិន ភា អ្នកតាមដានព្រឹត្តិការណ៍សង្គម និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងទៅកាន់អតីតមេបក្សប្រឆាំងថា «បើមិនជួយខ្មែរ កុំបំផ្លាញខ្មែរបម្រើបរទេស»។

អ្នកតាមដានព្រឹត្តិការណ៍សង្គមរូបនេះ បានរៀបរាប់ថា ប្រតិកម្មម្ដងហើយម្ដងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ និងបេះដូងដ៏ពុះកញ្ជ្រោលរបស់ប្រជាជនខ្មែរទូទាំងប្រទេស និងប្រជាជនខ្មែរដ៏ច្រើនលើសលប់ដែលកំពុងរស់នៅឯនាយសមុទ្រ ដែលប្រាថ្នាចង់ឃើញព្រែកជីកនេះលេចចេញជារូបរាងឆាប់ៗនៅលើទឹកដីខ្មែរ ដែលជារដ្ឋអធិបតេយ្យមួយមានអត្ថិភាពរាប់ពាន់ឆ្នាំមកហើយនៅលើផែនដី។
លោកបណ្ឌិត គិន ភា បញ្ជាក់ថា គោលបំណងរបស់លោក សម រង្ស៊ី ចំពោះករណីនេះមានបួនធំៗ ទី១. លោក សម រង្ស៊ី មានបំណងបម្រើផលប្រយោជន៍បរទេសជិតខាង និងរបៀបវារៈភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ ជាយូរមកហើយ លោក សម រង្ស៊ី តែងតែយកបរទេសជាខ្នងបង្អែកនយោបាយប្រឆាំងរបស់ខ្លួន យកអាយុជីវិតប្រជាជន និងអ្នកគាំទ្រជាខែលការពារសុវត្ថិភាពផ្ទាល់ខ្លួន។ លោកថា នយោបាយប្រឆាំងរបស់លោក សម រង្ស៊ី តែងបន្សល់ទុកនូវហានិភ័យជាច្រើនរាប់មិនអស់ដល់អ្នកគាំទ្រនិងអ្នកហែហមគាត់ តែគាត់ខ្លួនឯងរស់នៅសោយសុខស្រណុកស្រួលនៅគេហដ្ឋានផ្ទាល់ខ្លួននៅបរទេសយ៉ាងរំភើយ ហើយនយោបាយប្រឆាំងរបស់គាត់ក៏នាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិផងដែរ។

២. លោក សម រង្ស៊ី ប្រាថ្នាចង់បានការតបតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រោះគាត់យល់ឃើញថា ការតបតណាមួយចេញពីសម្តេចតេជោក្តី ចេញពីសម្តេចធិបតីក្តី ធ្វើឱ្យគាត់មានទម្ងន់នយោបាយ។ សម្តេចតេជោ និងសម្តេចធិបតីកាន់តែតបត កាន់តែធ្វើឱ្យលោក សម រង្ស៊ី ទទួលបានមូលធននយោបាយ។ លោក សម រង្ស៊ី មើលឃើញយ៉ាងច្បាស់ពីទំហំនៃការគាំទ្រដ៏ផុលផុសនិងយ៉ាងប្តូរផ្តាច់របស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជុំវិញគម្រោងព្រែកជីកហ្វូណនតេជោនេះ។
ការគាំទ្ររបស់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសបានក្លាយជាចរន្តជាតិដ៏សំខាន់មួយក្នុងការពង្រឹងឯកភាព និងសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ។ កម្លាំងគាំទ្រនេះ គឺជាការបិទជីពចរប្រឆាំងរបស់លោក សម រង្ស៊ី ខណៈអ្នកជំនិត និងមនុស្សសំខាន់ៗនៅជុំវិញខ្លួនបានចាកចេញពីគាត់ជិតអស់ទៅហើយ។ លោក សម រង្ស៊ី កំពុងឯកោជាខ្លាំងដែលនាំឱ្យលោកពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង និយាយប៉ាតណាប៉ាតណី លែងខ្វល់ខ្វាយពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។
៣. លោក សម រង្ស៊ី ព្យាយាមបំភ័យប្រជាជនពីផលប៉ះពាល់ខាងផ្នែកបរិស្ថាន និងអេកូឡូស៊ីដូចដែលវៀតណាមបានលើកឡើងដែរ ដែលតាមពិតគឺលោក សម រង្ស៊ី ឈរខាងវៀតណាមខ្លាចបាត់បង់ផលប្រយោជន៍វៀតណាម, ឥទ្ធិពលវៀតណាមមកលើកម្ពុជា។ លោក សម រង្ស៊ី ព្យាយាមបំភ័យប្រជាជនដោយភ្ជាប់ព្រែកជីកនេះទៅនឹងយុទ្ធសាស្ត្រយោធាចិន ដែលនោះជាភាសារបស់មហាអំណាចមួយដែលកំពុងព្រួយបារម្ភចំពោះការរះឡើងរបស់ចិនតែប៉ុណ្ណោះ។
៤. លោក សម រង្ស៊ី ព្យាយាមធ្វើឱ្យរូបគាត់ ឈ្មោះគាត់ សំឡេងគាត់ បានអណ្តែតខ្លះលើប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ដ្បិតរូប ឈ្មោះ និងសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែលេចត្រដែតឡើងយ៉ាងខ្លាំង និងរស់រវើកលើប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិទូទាំងពិភពលោក និងក្នុងប្រព័ន្ធព័ត៌មានសង្គម។
អ្នកតាមដានព្រឹត្តិការណ៍សង្គមដដែលរូបនេះ ថា សរុបសេចក្តីមក ការលើកឡើងម្តងហើយម្តងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដូចគ្នានឹងការលើកឡើងដដែលៗរបស់វៀតណាមដែរ ដែលហាក់ដូចជាមានចេតនារារាំងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលជាការរំលោភលើឯករាជ្យភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ។ លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា កង្វល់របស់លោកលោក សម រង្ស៊ី ជាកង្វល់នយោបាយផ្ទាល់ខ្លួនដើម្បីបិទបាំងភាពឯកោ និងភាពទ័លច្រកនយោបាយរបស់គាត់ ជាជាងខ្វល់ខ្វាយពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ និងសុខទុក្ខរបស់ប្រជាជន។
ប៉ុន្តែ ទោះបីជាមានការរាំរាំងបន្ទុចបង្អាក់ពីអានុភាពណាក៏ដោយ ក៏រាជរដ្ឋាភិបាលត្រូវតែសាងសង់ព្រែកជីកនេះឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ទោះមាន ឬគ្មានការវិនិយោគរបស់បរទេសក៏ដោយ ព្រោះប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយ ឈរយ៉ាងរឹងមាំនៅជាមួយរាជរដ្ឋាភិបាលជុំវិញគម្រោងព្រែកជីកនេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


