ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាតាមតំបន់ ដើម្បីផ្សព្វផ្សាយពីនីតិវិធី សម្រាប់ការចូលរួមប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូ
នាព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាតំបន់នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយវិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់កម្រិតវិទ្យាល័យ សាលាមត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែក។

សិក្ខាសាលា ទទួលបានការអញ្ជើញចូលរួមពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រុមការងារបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ តំណាងក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត ប្រធាន សមាជិក សមាជិកា នៃគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយក និងនាយិកា នៃវិទ្យាល័យ និងសាលាមត្តេយ្យសិក្សា ព្រមទាំងប្រធានមន្ទីរពេទ្យបង្អែកទូទាំងខេត្តដែលអញ្ជើញមកពីខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ការបង្កើតកម្មវិធីវាយតម្លៃ និងទទួលស្គាល់ការផ្តល់សេវាសាធារណៈគំរូនេះ ជាឱកាសមួយដ៏ធំធេងណាស់ សម្រាប់ជួបជុំគ្នា ពិគ្រោះយោបល់គ្នា ត្រង់ទៅត្រង់មក ក៏ដូចជាការរៀនសូត្របទពិសោធពីអង្គភាពជោគជ័យក្នុងការផ្តល់សេវា”។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “នេះជាឱកាសសម្រាប់ការចែករំលែកបទពិសោធថាតើថ្នាក់ជាតិ និងថ្នាក់កម្រិតខេត្ត ក្រុង ស្រុក ជាមួយនឹងប្រតិបត្តិករនៅមូលដ្ឋាន ជួយគ្នា សហការគ្នាបង្កើនសមត្ថភាព និងលទ្ធភាពក្នុងការផ្តល់សេវា បានកម្រិតណា ដើម្បីធ្វើយ៉ាងណាឱ្យអ្នកទទួលយកនូវសេវា មានការសប្បាយរីករាយ”។
សិក្ខាសាលានាពេលនេះ ជាសិក្ខាសាលាតំបន់ទី ៤ និងជាតំបន់ចុងក្រោយ ដែលប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ នៅថ្ងៃទី ៦ ទី ៧ ខែឧសភា ឆ្នាំ ២០២៤ ដោយរៀបចំឱ្យមានបទបង្ហាញផ្សព្វផ្សាយចំនួន ១៤ និងវេទិកាសំណួរ និងចម្លើយចំនួន ៤ ក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីនីតិវិធី និងវិធីសាស្ត្រ នៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីឱ្យសិក្ខាកាមទាំងអស់ ជ្រាបជាព័ត៌មាន សម្រាប់ត្រៀមចូលរួមក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពសាធារណៈគំរូ ឆ្នាំ ២០២៤ តាមរយៈការធ្វើបទបង្ហាញរបស់សមាជិក នៃគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


