ព័ត៌មានជាតិ
លោក លី ធុជ ដឹកនាំកិច្ចប្រជុំតាមអនឡាញ ដើម្បីពង្រឹងបទដ្ឋាន តម្លាភាព ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា
លោក លី ធុជ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃគណៈកម្មការការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ នៃអនុសញ្ញាអូតាវ៉ា ដើម្បីពង្រឹងបទដ្ឋាន តម្លាភាព កាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា។

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាននៃគណៈកម្មការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ (Committee on Cooperative Compliance) នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសជាសមាជិករួមមានអាល្លឺម៉ង់ ន័រវេស្ស ប៉េរូ និងអាហ្វ្រិកខាងត្បូង ក្នុងនោះក៏មានការចូលរួមផងដែរពីអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU-APMBC)។

អង្គប្រជុំ បានពិភាក្សាលើវិធានការក្នុងការជួយសម្របសម្រួលដល់ការអនុវត្តបទដ្ឋាន និងការពង្រឹងអនុលោមភាពនៃអនុសញ្ញាអូតាវ៉ាក្នុងចំណោមរដ្ឋភាគី ក្នុងនោះបានផ្តោតលើការជំរុញឱ្យរដ្ឋភាគីបញ្ជូននូវរបាយការណ៍មាត្រា៧(តម្លាភាពនៃការអនុវត្តអនុសញ្ញា)ឱ្យទាន់ពេលវេលា ការដោះស្រាយកាតព្វកិច្ចផ្នែកច្បាប់នៃមាត្រា៩(វិធានការអនុវត្តថ្នាក់ជាតិនៃរដ្ឋភាគី)នៃអនុសញ្ញា ដែលមានរដ្ឋសមាជិកចំនួន ៤៦ ដែលមិនទាន់បានអនុវត្តពេញលេញនៅឡើយ។ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជំរុញឱ្យមានការតាមដាន និងណែនាំឱ្យរដ្ឋសមាជិកអនុសញ្ញាអូតាវ៉ាទាំងអស់ ពង្រឹងការអនុវត្តបទដ្ឋាន តម្លាភាព កាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា។
ជាមួយគ្នានោះ អង្គប្រជុំ បានពិភាក្សាលើការស្នើឡើងឱ្យមានការពិនិត្យ និងកែសម្រួលអាណត្តិគណៈកម្មការ តាមការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពនៃអនុសញ្ញា និងរៀបចំផែនការយុទ្ធសាស្ត្រលើវិធានការអនុលោមភាពកិច្ចសហប្រតិបត្តិ្កការ។ អង្គប្រជុំ ក៏បានពិភាក្សាលើវិធានការអនុលោមតាមផែនការសកម្មភាពទីក្រុងអូស្លូនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៤ នៃអនុសញ្ញា និងសំណើសុំបន្ថែម ឬផ្លាស់ប្តូរសម្រាប់ការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ជាងនេះទៅទៀត អង្គប្រជុំ បានអនុញ្ញាតឱ្យ លោកស្រី Yevheniia FILIPENKO តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសអ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ដើម្បីស្រាយបំភ្លឺអំពីបទចោទប្រកាន់ថា ប្រទេសអ៊ុយក្រែនកំពុងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ ក្នុងករណីនេះ លោក លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា គណៈកម្មការ បានគាំទ្រប្រទេសអ៊ុយក្រែនដែលមានបំណងដោះស្រាយការចោទប្រកាន់ទាំងនេះ ក្នុងអំឡុងពេលកិច្ចប្រជុំអន្តរកាលក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ព្រមទាំងបានស្នើឱ្យប្រទេសអ៊ុយក្រែនធ្វើការជាមួយអង្គភាព ISU តាមរយៈការសន្ទនាសហប្រតិបត្តិការដើម្បីធានាថាអ៊ុយក្រែនគាំទ្រក្នុងការពង្រឹងយន្តការអនុលោមភាពសហប្រតិបត្តិការនៃអនុសញ្ញា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


