ព័ត៌មានជាតិ
ប.ស.ស បើកវគ្គបណ្ដុះបណ្ដាលជំនាញពិធីការជាតិ និងអន្តរជាតិ ជាលើកដំបូង
បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញ ស្ដីពី ពិធីការជាតិ និងអន្តរជាតិ ជូនដល់មន្ត្រីរាជការក្រោមឱវាទបេឡាជាតិសន្តិសុខសង្គម រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ ២០២៤ ដើម្បីបង្កើនសមត្ថភាពមន្ត្រី និងបុគ្គលិករបស់ខ្លួន។

ថ្លែងបើកវគ្គបណ្ដុះបណ្ដាលនេះ លោក ម៉េង ហុង អគ្គនាយក ប.ស.ស ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការអភិវឌ្ឍធនធាន មន្ត្រីរាជការ និងបុគ្គលិក នៅក្នុងបេឡាជាតិសន្តិសុខសង្គម ជាទស្សនវិស័យអាទិភាពចាំបាច់ និងមានសារៈសំខាន់បំផុត។ ជាក់ស្ដែងក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺជាវគ្គបណ្ដុះបណ្ដាលលើកទី ៤៥ ហើយ ដែល ប.ស.ស រៀបចំឡើង ហើយវគ្គបណ្ដុះបណ្ដាលនាឱកាសនេះ ក៏បណ្ដុះបណ្ដាលលើកដំបូងដែលផ្តោតសំខាន់អំពីរបៀបរបប នៃការរៀបចំព្រឹត្តិការណ៍ផ្លូវការនានា ការរៀបចំទស្សនកិច្ចផ្លូវការ ការរៀបចំកិច្ចប្រជុំ សន្និសីទ សិក្ខាសាលា ពិធីចុះហត្ថលេខា និងកម្មវិធីនានា ជាពិសេសការបង្ហាញគន្លឹះពាក់ព័ន្ធ និងរបៀបរៀបចំខ្លួន និងឥរិយាបថ តាមរយៈការស្លៀកពាក់ កាយវិការ ក្នុងកម្មវិធីផ្លូវការផ្សេងៗ ទៀត។
លោកអគ្គនាយកស្តីទី បានបន្តថា វគ្គបណ្ដុះបណ្ដាលនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីធានាការងារពិធីការ និងការងារផ្សេងៗ ទៀត ត្រូវបានអនុវត្តតាមស្តង់ដាររួមមួយ និងអនុលោមទៅតាមប្រពៃណី ឬក្រឹត្យក្រមដែលត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។

លោកអគ្គនាយក ប.ស.ស ស្ដីទី សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ដែលមកពីនាយកដ្ឋាននីមួយៗ នឹងខិតខំសិក្សារៀនសូត្រ នូវចំណុចខ្វះខាតរបស់ខ្លួន និងត្រូវបំពេញបន្ថែមប្រកបដោយការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីក្រេបចំណេះដឹងសម្រាប់យកមកអនុវត្តក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


