ព័ត៌មានជាតិ
ប្រធានរដ្ឋសភា ប្រាប់ទូតអឺរ៉ុប ថា កម្ពុជាបើកទ្វារជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប
សម្ដេច ឃួន សុដារី ប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ថា រដ្ឋសភាកម្ពុជាបើកទ្វារចំហរជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ពិសេសស្ថានទូតអឺរ៉ុប ក៏ដូចជាគណៈកម្មការជំនាញនានារបស់សភាអឺរ៉ុប ដើម្បីផលប្រយោជន៍រួមទាំងសងខាង។

នៅក្នុងជំនួបជាមួយសម្ដេច ឃួន សុដារី នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ លោក អ៉ីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញជំនឿយ៉ាងមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយសម្តេច ឃួន សុដារី នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតជាមួយសភាអឺរ៉ុប។ លោក អ៉ីហ្គោរ៍ ទ្រីសម៉ាន់ បានជម្រាបសម្តេចប្រធានរដ្ឋសភា ថា នៅខែមិថុនាខាងមុខនេះ អឺរ៉ុបនឹងបោះឆ្នោតជ្រើសតាំងសមាជិកសភាអាណត្តិថ្មី ដូច្នេះលោកសង្ឃឹមថា សភាអឺរ៉ុប និងរដ្ឋសភាកម្ពុជា នឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ និងស៊ីជម្រៅ។
ឆ្លើយតបនឹងលើកឡើងនេះ សម្តេចប្រធានរដ្ឋសភានៃកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា៖ «រដ្ឋសភាកម្ពុជានឹងបើកទ្វារចំហជានិច្ចដើម្បីជួបពិភាក្សា និងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអឺរ៉ុប ក៏ដូចជាជំនួបរវាងគណៈកម្មការជំនាញនានារបស់សភាអឺរ៉ុប និងរដ្ឋសភាកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ និងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍រួមទាំងសងខាង»។

សម្តេច ឃួន សុដារី លើកឡើងថា កម្ពុជា និងសហភាពអឺរ៉ុប មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ហើយទំនាក់ទំនងមានភាពល្អប្រសើរ ផ្អែកលើការគោរពគ្នា ជឿជាក់គ្នា និងយោគយល់គ្នាទៅវិញទៅមក ព្រមទាំងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ បន្ថែមពីនេះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីតួនាទីកម្ពុជា ដែលជាសមាជិកដ៏សកម្មមួយ ទាំងនៅក្នុងក្របខណ្ឌអាស៊ាន និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយក៏ជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលតាមរយៈនេះ កម្ពុជាអាចដើរតួនាទីជាស្ពានមួយក្នុងការត ភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍អឺរ៉ុប អាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកាន់តែប្រសើរ។
ជុំវិញវិស័យសិទ្ធិមនុស្ស សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានប្រាប់លោកឯកអគ្គរដ្ឋទូត ថា នៅក្នុងចំណោមគណៈកម្មការទាំង១០របស់រដ្ឋសភា គឺមានគណៈកម្មការមួយទទួលបន្ទុកវិស័យសិទ្ធិមនុស្ស ដែលនេះជាប្រការល្អមួយនៅក្នុងការចូលរួមចំណែកដោះស្រាយសំណូមពរពលរដ្ឋ ខណៈនៅសភាបណ្តាប្រទេសជាច្រើននៅលើសកលលោក មិនមានគណៈកម្មការសិទ្ធិមនុស្សដូចកម្ពុជានេះទេ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


