ព័ត៌មានជាតិ
ក្រុមហ៊ុនធំមួយរបស់ចិនចរចារទិញគ្រាប់ស្វាយចន្ទី ២០ ម៉ឺនតោនពីកម្ពុជា
ក្រុមហ៊ុនធំមួយរបស់ចិនដែលមានមូលដ្ឋាននៅខេត្តក្វាងស៊ីនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ បានមកជួបសមាគមស្វាយចន្ទីកម្ពុជា ដើម្បីចរចារទិញគ្រាប់ស្វាយចន្ទីស្ងួតចំនួន ២០ ម៉ឺនតោន សម្រាប់ឆ្នាំ ២០២៥។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២១ ខែឧសភានេះថា ក្រុមហ៊ុនចង់ទិញពីកម្ពុជាសម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្តក្វាងស៊ី ខណៈក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និងក្រុមការងារសមាគមត្រៀមចរចារមួយជំហានទៀត ដើម្បីសម្រេចនីតិវិធីលើការដឹកជញ្ជូន និងចុះកុងត្រា។

បើតាមលោក ស៊ុយ កុកធាន៖ «បើយើងដល់ការចុះកុងត្រាជាមួយគ្នាថា តើត្រូវទិញកន្លែងណា! ហើយគុណភាពយ៉ាងម៉េច យើងត្រូវជជែកលម្អិត»។
ចំពោះលក្ខខណ្ឌតម្លៃលោកបញ្ជាក់ថា ធ្វើឡើងទៅតាមទីផ្សារ ខណៈបច្ចុប្បន្នចន្ទីមានតម្លៃប្រមាណជាង ១ ពាន់ ៦០០ ដុល្លារ ក្នុងមួយតោន ខណៈភាគីក្រុមហ៊ុនបានដឹងពីគុណភាពចន្ទីកម្ពុជារួចហើយ។
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីសើមបានហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំ ដោយមួយគីឡូមានតម្លៃប្រមាណ៥០០០រៀល បន្ទាប់ពីធ្លាក់ចុះជាច្រើនខែ។

ការកើនឡើងនេះ ដោយសារកាលពីដើមខែកុម្ភៈ ខណៈតម្លៃចន្ទីកំពុងដាំក្បាលចុះ សមាគមបានអំពាវនាវឱ្យសមាជិកដែលមានលទ្ធភាពហាលគ្រាប់ចន្ទីទុក ដោយកុំលក់ប្រជែងជាមួយកសិករ ដើម្បីកុំឱ្យឈ្មួញបរទេសឆ្លៀតឱកាសទម្លាក់ថ្លៃ។
កាលពីដើមឆ្នាំ ២០២៤ តម្លៃគ្រាប់សើម ប្រជាកសិករអាចលក់បានចន្លោះពី៣៥០០រៀល ទៅ៤០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូ។

យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជានៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៤០ ម៉ឺនតោន (៤៧៤ ០០០) ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៤២ម៉ឺន ៤ ពាន់តោន គិតជាទឹកប្រាក់ ៥៤៣ លានដុល្លារ កើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង៦៥ម៉ឺនតោន ទទួលបានចំណូល៨៣៧លានដុល្លារ ថយចុះជិត១០%ធៀបនឹងឆ្នាំ២០២២៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


